ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បី​ពេញ​ហ្វេ​សប៊ុក​ថា ពេជ្រ សោភា ហង្ស​មាស​ដេញចេញ​

មុន​នេះ​ដែរ ទំព័រ ដំណឹង ក៏​បាន​ចុះផ្សាយ ពី​ព័ត៌មាន​មួយ​ដែល​ទាក់ទង​និង ពេជ្រ សោភា លើ​ប្រធានបទ “​ល្បី​ពេញ​តាខ្មៅ​ថា​ពេជ្រ សោភា ជាប់គុក និង​ហង្ស​មាស​ដេញចេញ​” ។ ទាក់ទិន​នឹង​ប្រធានបទ​នេះដែរ គឺ​ដោយសារតែ​ផ្សារភ្ជាប់​ទៅ​និង​ទិន្នាការ​នយោបាយ តែ​ត្រូវបាន​អ្នក​ម្តាយ​របស់ ពេជ្រ សោភា ច្រាន​ព័ត៌មាន​នេះ​ចោល ខណៈពេល​នោះ ពេជ្រ សោភា នៅ​សហរដ្ឋអាមេរិក​នៅ​ឡើយ​។​
Pich Sophea
​ក្រោយ​ពី​ត្រលប់​ពី​សហរដ្ឋអាមេរិក កាលពីដើម​ខែ​នេះ ពេជ្រ សោភា មមារ​ញឹករ​កដៃ​ដកឃ្លា​មិន​រួច​សោះ ចុះ​ពីលើ​យន្តហោះ​ភ្លាម សឹងតែ​ដកដង្ហើម​មិនទាន់ ក៏​រវល់​យក​អំណោយ​ទៅ​ចែកជូន ជនរងគ្រោះ​ដោយ​ទឹកជំនន់​។ ជាមួយនឹង​ទង្វើ​របស់​នាង បែប​មនុស្សធម៌​នេះ ស្រាប់តែ​ពេល​ថ្មីៗ​នេះដែរ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ស្រាប់តែ ល្បី​តៗ​គ្នា ថា ពេជ្រ សោភា គេ​បណ្តាញ​ចេញ ពី​ហង្ស​មាស ខណៈ​ដែល ម្ចាស់​គណនី​មួយ ដំណឹង សូម​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​សរសេរ Wall Post នៅ​ថ្ងៃ​នេះ​ថា “​មាត់​និយាយថា មិន​ប្រកាន់​និន្នាការ​នយោបាយ តែ​តារាចម្រៀង ពេជ្រ សោភា ត្រូវបាន​ផលិតកម្ម​រស្មី​ហង្ស​មាស បណេ្តញចេញ​ហើយ ! ពិត​ជា​គួរឲ្យ​សោកស្តាយ​ខ្លាំងណាស់​។ ខ្ញុំ​សូម​ប្រកាសថា ខ្ញុំ​ឈប់​គាំទ្រ​ផលិតកម្ម​រស្មី​ហង្ស​មាស​ទៀតហើយ ចាប់ពី​ពេលនេះ​ទៅ !” ។​

​ជាមួយនឹង​បញ្ហា​នេះដែរ គេហទំព័រ ដំណឹង បានខ​ល​ទៅ ទាក់ទង កញ្ញា ពេជ្រ សោភា នៅ​ប៉ុន្មាន​នាទី​មុន នេះដែរ នាង​បាន​ច្រាន​ចោល​យ៉ាងខ្លី​ថា ជា​រឿង​មិន​ពិត គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម តែប៉ុណ្ណោះ នាង​ក៏​បិទ​ទូរស័ព្ទ​។ តែ​ទោះជា​យ៉ាងណា​ជាមួយនឹង សម្តី​តែ​មួយ​មាត់​នេះ យើង​នៅ​មិន​ទាន់​កាត់​សេ​ក្តីថា រឿង​ខាងលើ ពិត ឬក៏​យ៉ាងណា​នោះឡើយ ពោល​អាចជា​រឿង​ពិត ក៏​ថា​បានដែរ​៕

មតិយោបល់