ខណៈដែលធ្វើបទ សំភាសន៍ជាមួយនឹងនាងJin Se Yeon តារាសម្តែងរូបនេះបាននិយាយថា “ខ្ញុំមិនចាប់អារម្មណ៍លើបុរសណាម្នាក់ តាំងពីរៀនថ្នាក់អនុវិទ្យាល័យ ដល់វិទ្យាល័យ ”។ដូច្នេះខ្ញុំក៏មិនបានទទួលឱកាស ឬមានមិត្តប្រុសឬទំនាក់ទំនងស្អិតរមួតនោះដែរ។ហើយខ្ញុំទទួលបានស្នាមថើបដំបូងពីបុរសនោះ គឺខណៈដែលពេលដែលខ្ញុំធ្វើការ ក្នុងខ្សែភាពយន្ត ដោយដើរជាតួឯក។
Jin Se Yeon បានសារភាពថានាងបានរៀនអំពីទំនាក់ទំនង និងក្តីស្រលាញ់ នៅចន្លោះការងារ។រំឭកកាលពីមុននាងគឺជាតារាសម្តែងនៅក្នុងខ្សែភាពយន្ត “My Daughter The Flower” ជាមួយនឹងតួ Lee Ji Hoon និង Choi Jin Hyuk ការសម្តែងខ្សែភាពយន្តខាងលើនេះ ហើយ ដែលធ្វើឲ្យនាងទទួលបានស្នាមថើបពី Lee Ji Hoon និងទទួលបានស្នាមថើបដំបូងពី Choi Jin Hyuk ផងដែរ។បច្ចុប្បន្នកាល តារាស្រីរូបនេះ (Jin Se Yeon) កំពុតសម្តែងក្នុងរឿង “Five Fingers” ជាមួយនឹង Joo Ji Hoon ហើយនាងបាននិយាយថានៅក្នុងការសម្តែងនេះវាបានធ្វើឲ្យនាងយល់ដឹងច្រើនណាស់ពីវិធីទំនាក់ទំនងនោះ។
នាងបានបញ្ចេញមតិថា “ពេលដែលយើងសម្តែងឈុតថើប ថ្នាក់ដឹកនាំខ្ញុំបានធ្វើឲ្យខ្ញុំមានភាពងាយស្រួល ដោយគាត់បាននិយាយថា “អ្នកត្រូវតែជឿលើខ្ញុំ ចំពោះអ្វីដែលខ្ញុំធ្វើ ពេលថតចប់រួចរាល់ខ្ញុំបានមើលនៅលើ ទូរទស្សន៍ ឃើញថាវាពិតជាអស្ចារ្យណាស់””។ភាពខុសគ្នារហូតដល់ទៅ ១១ ឆ្នាំរវាងខ្ញុំ និងគាត់ ហើយខ្ញុំតែងតែរៀនពីគាត់នូវអ្វីៗ ដែលល្អជាច្រើន។
ទោះបីជាយ៉ាងណាក៏ដោយនៅពេលថ្មីៗនេះគេឃើញនាង Jin Se Yeon សម្តែងក្នុងរឿងភាគរប់ស Hong Da Mi ក្រោមចំណងជើងថា Five Fingers៕
មតិយោបល់