ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្ពុជាសម្ពោធរឿងបាញ់ប្រហារ រស់រវើក យ៉ាងកម្រជាលើកដំបូង

ក្នុងពិធីបើកសម្ពោធរឿង«ចេនឡា២»កាលពីយប់ថ្ងៃទី២ វិច្ឆិកា ផលិតករ និងអ្នកជំនាញកុនជាច្រើន បានទទួលស្គាល់ថា ខ្សែភាពយន្តមួយនេះ គឺជាភាពយន្តបាញ់បោះយ៉ាងកម្រនៅកម្ពុជា ។ តាំងពីដើមដល់ចប់រឿងនេះ ឆ្លុះបញ្ចាំងពីឆាកសង្គ្រាមទ័ពព្រៃ និងអ្នកតស៊ូ និងមានភាពរស់រវើកមិនចាញ់ខ្សែរឿងបាញ់ប្រហាររបស់បរទេសនោះទេ ដោយសារតែផលិតករជាអ្នកដឹកនាំសម្ដែងត្រូវបានបញ្ចប់ជំនាញក្រាហ្វិក និងដឹកកុនមកពីសិង្ហបុរី ។

លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត របស់ក្រសួងវប្បធម៌ បានអះអាងថានេះជាលើកទី១ដែលកម្ពុជា មានរឿងប្រភេទបាញ់ប្រហារ និងសង្គ្រាមក្នុងជំនាន់របបលន់ណល់ ដាក់បង្អួតក្នុងវិស័យភាពយន្ត។ លោកថាកន្លងមកកម្ពុជា ធ្លាប់មានរឿងប្រភេទសម័យប៉ុលពត តែបើប្រដូចរឿងនេះ គឺមានលក្ខណ:ពិសេសជាង ដោយសារតែរឿង«ចេនឡា២»ជារឿងប្រភេទAction ហើយមានឆាកបាញ់ប្រហារ និងសង្គ្រាមស្ទើរតែ៨០ភាគរយ តាំងពីដើមដល់ចប់ ។ លោកជំរុញឲ្យផលិតករ ធ្វើរឿងបែបនេះ និងចាត់ទុកថាផលិតករកម្ពុជា ក៏មានលទ្ធភាពផលិតរឿង ប្រភេទបាញ់ប្រហារ បានល្អដែលលោកក៏ភ្ញាក់ផ្អើលនូវស្នាដៃនេះ។

លោកលី ម៉េង តំណាងផលិតរ៉ុកបានអះអាងថា ជារឿងទី១ដែលខាងផលិតកម្មរ៉ុក ហ៊ានបោះទុនមិនតិចជាង១០ម៉ឺនដុល្លារ ផលិតរឿងបាញ់ប្រហារ និងសង្គ្រាមក្នុងសម័យលន់ណល់ ដោយមិនទាន់រាប់បញ្ចូលនូវការ ចំណាយមួយចំនួន។ លោកថារឿងនេះ មានការចំណាយលើសម្ភារ:សង្គ្រាមដូចជារថយន្តដឹកគ្រាប់ កាំភ្លើង និងគ្រាប់រំសេវ ហើយបើនិយាយពី ការងារថតវិញ គឺថតក្នុងព្រៃ១០០ភាគរយ ដោយតួភាគច្រើនសឹងមិនមានឈុតអង្គុយជជែកគ្នា ឬឈរជជែកគ្នានោះទេ គឺរត់ និងមានសកម្មភាពបាញ់បោះតាំងពីដើមដល់ចប់ ដោយសារតែរឿងមួយនេះ គឺមានទម្រង់ជាប្រភេទសង្គ្រាម និងការតស៊ូ ។ សូម្បីតែការរៀបឆាកឲ្យសមជាជំរំទ័ពព្រៃ និងឲ្យសមជាសម័យលន់ណល់ ក៏ត្រូវចំណាយពេលច្រើនផងដែរ ។ លោកថារឿងនេះដឹកនាំសម្ដែងដោយ លោកយូ ស៊ុនអេង ជាផលិតករជនជាតិខ្មែរ សញ្ជាតិសិង្ហបុរី ហើយជាតួឯកក្នុងរឿងដោយសារតែលោកក៏ចេះក្បាច់គុន។ រ៉ុករំពឹងខ្ពស់ពីការជោគជ័យ បើទោះជារឿងបែបសង្គ្រាម និងបាញ់បោះនេះត្រូវបានផលិត ក្នុងទម្រង់ បែបភាពយន្ត Action ។ រឿងនេះប្រកាសដាក់បញ្ចាំងចាប់ពីថ្ងៃទី៥ វិច្ឆិកាគ្រប់រោងទំនើប ដោយត្រូវបានផលិតករ និងអ្នកជំនាញ ទទួលស្គាល់ថា ជាភាពយន្តបាញ់ប្រហារល្អ លើកដំបូងនៅកម្ពុជា។

យោងតាមសាច់រឿងដែលបានចាក់បង្ហាញក្នុងពិធីសម្ពោធ រឿង«ចេនឡា២»ស្ទើរតែមានឈុតបាញ់ប្រហារ បោកគ្រាប់បែក និងឈុតសង្គ្រាមទ័ពព្រៃយ៉ាងសាហាវតាំងពីដើមដល់ចប់។ រឿងនេះរំលេចពីភាពរស់រវើកខុសប្លែកពីរឿងកន្លងមក ជាពិសេសគឺការសម្ដែងរបស់តួអង្គយូ ស៊ុនអេង តួឯកប្រុស និង លោកម៉ារ៉ា ប៊ុណ្ណា ជាតួមេទ័ពព្រៃ។ ក្នុងពិធីសម្ពោធនោះ គេឃើញមានវត្តមានតារាកុះករ ដោយលើឆាកតន្ត្រីក៏មានសកម្មភាពច្រៀងរាំ និងឈុតឆាកកំប្លែង ពីសំណាក់តារាល្បីៗ ។

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-1

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-2

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-3

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-4

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-5

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-6

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-7

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-8

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-9

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-10

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-11

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-12

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-13

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-14

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-15

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-16

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-17

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-18

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-19

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-20

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-21

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-22

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-23

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-24

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-25

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-26

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-27

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-28

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-29

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-30

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-31

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-32

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-33

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-34

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-35

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-36

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-37

%e1%9e%85%e1%9f%81%e1%9e%93%e1%9e%a1%e1%9e%b6%e1%9f%a2-38

មតិយោបល់