ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គៀត សុវណ្ណ​ឡាង សម្រស់​បាន តែ​ទៅ​មិន​រួច

ភ្នំពេញ៖​តារា​សម្តែង ក្លាយទៅជា​តារាចម្រៀង ប្រចាំ​ទ្រនំ កូនពៅ ហស្ស​មាស ផលិតកម្ម ភ្លេង​រីខ​ដស៍ កាលពី​នៅ​ជា​តារា​សម្តែង ពិតជា​ទទួលបាន​នូវ​ប្រជាប្រិយភាព និង​ការគាំទ្រ​មិន​តិច​នោះ​ឡើយ ។ ក៏​ប៉ុន្តែ​ខណៈ​ដែល ប្តូរ​មុខងារ ក្នុង​ពិភព​សិល្បៈ មក​ជា​តារា​ចម្រៀង​វិញ ហាក់បីដូច​ជា​សត្វ​ពស់​ឈើ អណ្តែត​លើ​ផ្ទៃ​ទន្លេ លឹប​លៗ ទៅ​មុខ​ក៏​មិន​រួច ថយ​ក្រោយ​ក៏​មិន​រួច ដោយ​រងចាំ​រលក បក់បោក​ខ្លួន ផ្ទប់​នឹង​ច្រាំង ។​

​បើទោះបីជា​មាន​បទ ជាច្រើន ក្នុង ទ្រ​នំ ភ្លេង​រីខ​ដស៍ ក៏ប៉ុន្តែ គៀត សុវណ្ណ​ឡាង មិនសូវ​ជា​ទទួលបាន​ការគាំទ្រ ដូច ទៅ​នឹង​តារាចម្រៀង រួម​ដំបូល លាង សុ​ផា​ឡែន និង Vanilla ឡើយ ។ ការដណ្តើម ទីផ្សារ និង​ប្រជាប្រិយភាព មិន​បាន​នេះ​គឺ​ដោយសារតែ សុវណ្ណ​ឡាង សំលេង មិនបាន ។​

​មជ្ឈដ្ឋាន មហាជន​ដែល​តាមដាន វិស័យ សិល្បៈ នៅក្នុង​ស្រុក​ខ្មែរ មួយចំនួន ធំ​បានឲ្យដឹងថា ” គៀត សុវណ្ណ​ឡាង បើ​និយាយ​ពី​សម្រស់​វិញ នាង​គឹជា​មនុស្ស​ម្នាក់ ដែល​ស្រស់​សោភា ក្នុងចំណោម​តារា​ផ្សេងទៀត ក្នុង​ទ្រនំ ពោល​គឺ​ស្រី​ស្រស់ ក្នុងចំណោម​ស្រី​ស្រស់ ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ ទស្សនិកជន​មិន​អាច​ទទួលយក​បាន​នោះ​គឺ​ទឹកដម​សំនៀង របស់​នាង ដែល​មិន​អាច​ច្រៀង​ទៅរួច​នោះទេ ទោះបីជា ខាង​ផលិតកម្ម ខំ​រុញ​គូ​ថ និង​ការព្យាយាម​របស់​នាង​យ៉ាងណាក៏ដោយ តែ​គេ​នៅ​មិនទាន់​ឃើញ​នាង​ហុច​ផ្លែផ្កា​ជូន​ផលិតកម្ម​ឡើយ “​។ ប្រភព​បន្តទៀតថា “​អ្វី​ដែល​ធ្វើឲ្យ​យើង សរសើរ​នាង នោះ​គឹ​សេចក្តី​ព្យាយាម​របស់​នាង បើ​ទោះបីជា​នាង ច្រៀង​មិនសូវ​កើត តែ​នាង​នៅតែ​ព្យាយាម ខំ​ច្រៀង ដោយសារតែ​នាង​ស្រលាញ់​សិល្បៈ ។ មួយវិញទៀត បើ​នាង​ងាក​មក​សម្តែង​វិញ គេ​ជឿជាក់ថា​អាច​ល្អ​ជាង​អាជីព​នាពេល​បច្ចុប្បន្ន ” ៕
https://i1272.photobucket.com/albums/y389/domneng/3D/khmer-fashion-Kit-sovannalang-1_zps47fd93e7.jpg
ទស្សនា​វីបទ “មនុស្ស​រឿងច្រើនដែលស្រលាញ់បង” ដូចខាង​ក្រោមនេះ៖

មតិយោបល់