ព័ត៌មានសិល្បៈ និងកម្សាន្ត

ខួបកំណើតភរិយា ឆាយ វីរៈយុទ្ធ ឆ្នាំនេះ! សាមញ្ញតែពោរពេញដោយសុភមង្គល

(ភ្នំពេញ)៖ តារាចម្រៀង លោក ឆាយ វីរ:យុទ្ធ បន្ទាប់ពីរៀបការអស់រយ:ពេលជាង ២ ឆ្នាំកន្លងមកនេះ គឺលោកនិងភរិយា ទទួលបានសមាជិកថ្មីជាកូនស្រីមានមុខមាត់ទាំងឃ្យូត និងគួរឲ្យក្នាញ់ខ្លាំងតែម្ដង។ យ៉ាងណាមិញ បើនិយាយពីជីវិតគ្រួសារ ក្រោយមានកូនរួច ឃើញថា លោក និងភរិយាកាន់តែមានសុភមង្គល ចំណែកចំណងស្នេហ៍ប្ដីប្រពន្ធអ្នកទាំងពីររឹតតែរឹងមាំជាងមុនថែមទៀតផង។

យ៉ាងណាមិញ បើទោះបីតារាប្រុសរូបនេះ មានភាពមមាញឹកជាមួយការងារជំនួញផ្ទាល់ខ្លួនក្ដី ក៏តារារូបនេះ តែងតែផ្ដល់ពេលវេលាចំពោះគ្រួសារ នាំភរិយា និងកូនៗដើរកម្សាន្តលំហែកាយជាញឹកញាប់ផងដែរ។ ម្យ៉ាងវិញទៀត រាល់រូបភាព ដែលតារារូបនេះ បង្ហោះសុទ្ធសឹងតែបង្ហាញពីសេចក្ដីសុខនៅក្នុងគ្រួសារ ពោរពេញដោយស្នាមញញឹមយ៉ាងសប្បាយរីករាយ។

ជាក់នៅក្នុងថ្ងៃនេះ ដែរគឺថ្ងៃខួបកំណើតរបស់ ភរិយា ជាទីស្រលាញ់ របសលោក ក្នុងនោះលោក មិនបានរៀបចំកម្មវីធីយ៉ាងងធិកអធម ដោយមានការរៀបចំ នៅក្នុងចំម្ការ តែនា់ប្តីប្រពន្ធតែប៉ុណ្ណោះដោយរូបភាព ក្នុងពិធីនោះមើលទៅលោក និងភរិយាមានភាពរីករាយយ៉ាងមានក្ដីសុខពេញទំហឹង ទោះជាមើរាងសាមញ្ញ បន្តិចមែន តែពោពេញដោយ សុភមង្គល ។

ជាមួយគ្នានេះដែរ លោក ឆាយ វីរ:យុទ្ធ ក៏បានបង្ហោះសារជួនពរ ជាមួយនិងរូបភាពផ្អែមល្ហែមជាច្រើនជាមួយគ្នា ព្រមទាំងមានពាក្យពេចន៍មួយចំនួន អានហើយគួរឲ្យច្រណែនជំនួស។ ដោយក្នុងនោះ លោកបានរៀបរាប់ថា៖ “រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ 09.09.2021 ឆ្នាំនេះមានតែនៅចម្ការជាមួយធម្មជាតិទេ Se Chandy Yuth & Dy៕

មតិយោបល់