ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រឿងអលង្ការដែលមានតម្លៃជាប់នឹងខ្លួន

ប្រសិនបើយើងនិយាយពីគ្រឿងអលង្ការលោកអ្នកនឹងគិតថា វាជាខ្សែក ជញ្ជៀន ក្រវិល ហើយ​ជា​របស់​មាន​តម្លៃ​ទៀត​នោះ វាប្រាកដ​ធ្វើ​អំពី​មាស និងលំអរ​ទៅដោយ​គ្រាប់ពេជ្រ​យ៉ាង​ភ្លឺចិញ្ចែងចិញ្ចាច។ តើលោកអ្នកធ្លាប់គិតដែរ ឬទេ? ក្រៅពី​ការតែងខ្លួនជាមួយនឹងគ្រឿងអលង្ការទាំងនោះ រួមទាំង​សម្លៀកបំពាក់យ៉ាងស្រស់ឆើតឆាយ តើនៅមានអ្វីទៀតដែលគួរតែយក​ចិត្តទុកដាក់?

នៅពេលនេះ ដំណឹង សូមលើកយកនូវគ្រឿងអលង្ការមួយដែលមានតម្លៃបំផុត ដែលលោកអ្នកបាន សម្អាតវាជារៀងរាល់ថ្ងៃ​មិនដែលភ្លេច។ លោកអ្នកប្រហែលមិនដែលបានគិតថា វាជា​គ្រឿង​អលង្ការ​នោះទេ ព្រោះតែវាសាមញ្ញពេកសម្រាប់ការរស់នៅ​ប្រចាំថ្ងៃ ជួនពេលខ្លះមានអ្នកមួយចំនួន​ភ្លេច​គិត​អំពី​វាបណ្តែតបណ្តោយធ្វើឲ្យវាស្រអាប់ពន្លឺ ដែលជះឥទិ្ធពលអាក្រក់ដល់​ខ្លួនឯងដោយមិនដឹងខ្លួន។

ពេលលោកអ្នកអានមកដឹងត្រឹមនេះ លោកអ្នកដឹងថា តើគ្រឿងអលង្ការនោះជាអី្វ? នោះគឺ ធ្មេញ ប្រសិនបើលោកអ្នកថែរក្សា​ធ្មេញបានល្អ ទោះជាលោកអ្នកស្លៀកពាក់សាមញ្ញ ប៉ុន្តែស្នាមញញឹម ជាមួយនឹងធ្មេញដែលសដូចភ្លុកនោះ ធើ្វសម្រស់ធម្មជាតិ​លោកអ្នកលេចចេញមកយ៉ាងត្រកាល។​ ផ្ទុយទៅវិញប្រសិនបើលោកអ្នកមិនយកចិត្តទុកដាក់ជាមួយវានោះទេ ធ្វើធ្មេញមានពណ៌​លឿងនោះ វាក៏មាននឹងក្លិនមាត់ ដែលជាបច្ចាយអាក្រក់ដល់ការទំនាក់ទំនឹងជាមួយនឹងបណ្តាលមិត្តភក្ត អ្នករួម​អាជីព និងអ្នកផង​ទាំងពួងដែលនៅជុំវិញខ្លួន ហើយអ្វីដែលពិសេសនោះគឺ ជីវិតគូរ ដូច្នេះហើយលោកអ្នក​គួរ​តែ​ថែរក្សា​នូវ​គ្រឿង​អលង្ការ​នេះឲ្យ​បានល្អ​វានឹងផ្តល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​លោកអ្នក​លើសពី​សម្រស់ដ៏​ស្រស់ស្អាត។

ម៉្យាងវិញទៀត លោកអ្នកប្រាកដជាបានដឹងហើយថា គ្រឿងអលង្ការនេះអាចប្រើសម្រាប់ធ្វើអី្វទៀត គឺការទំពារអាហារ។ អណ្តាត​ជាវិញ្ញាណមួយសម្រាប់ដឹងនូវរស់ជាតិគ្រប់បែបយ៉ាង ប៉ុន្តែប្រសិនបើ លោកអ្នកមិនមានធ្មេញសម្រាប់ទំពារ ទោះជាមានអាហារពី​ឋានសួគ៍ក៏លោកអ្នកមិនអាចទទួលបាន​នូវ​​ឱជារសនោះដែរ៕

បំណងល្អពី ដំណឹង សូមថែរក្សាសុខភាពមាត់ធ្មេញ!

មតិយោបល់