ព័ត៌មានសិល្បៈ និងកម្សាន្ត

អាណាចក្រមេអំបៅរបស់ពិភពលោក ស្ថិតនៅក្រោមការគំរាមគំហែងរបស់មនុស្ស

ម៉ិចស៊ិកៈ ព្រៃមេអំបៅរបស់ប្រទេសម៉ិចស៊ិក ដែលជាទីកន្លែងដ៏អស្ចារ្យតាមបែបធម្មជាតិ មានតែមួយគត់ក្នុងលោក និងជាទីកន្លែងដែលសំបូរមេអំបៅ ច្រើនជាងគេរបស់​ពិភាពលោក ស្ថិតនៅក្រោមការគំរាមកំហែងពីក្រុមនុស្ស។

រៀងរាល់ឆ្នាំមេអំបៅរាប់រយលានក្បាល់ ហើរមកពីប្រទេស កាណាដា និង សហរដ្ឋអាមេរិក​ក្នុងរយះចង្ងាយ ៤០២៣ គែឡូម៉ែត្រ ដើម្បីឈ្ពោះទៅកាន់តំបន់ព្រៃមួយរបស់ប្រទេស ម៉ិចស៊ិក ដែលជាប្រទេសមួយ ត្រូវបានគេស្គាល់ថាជាប្រទេស ដែលមានសត្វមេអំបៅហើរចូលមក ច្រើនជាងគេបំផុត។​មេអំបៅរាប់មិនអស់ បានប្រមូលផ្តុំគ្នាជាចង្កោមទាំងនៅលើដើមឈើ និងនៅលើដី គ្របដណ្តប់លើបរិវេណដ៏ធំមួយ ហើយបង្កើតជាកំរាលព្រំ ពណ៌លឿង និងពណ៌ខ្មៅ។

វាជាទេសភាពមួយគួរឲ្យចង់គយគន់ និងជាកន្លែងគួរឲ្យចង់ស្របយកខ្យល់បរិសុទ្ធ ប៉ុន្តែដោយសារតែភាពលោភលន់របស់មនុស្ស ជម្រមេកអំបៅ​កំពុងតែរងការគំរាមកំហែង និងការបំផ្លិចបំផ្លាញ។លំហូរមេអំបៅដ៏ច្រើននេះ​គឺជាអាថ៌កំបាំង គួរឲ្យចាប់អារម្មណ៍បំផុតរបស់ធម្មជាតិ។ មេអំបៅតូចៗជាច្រើន មកពីតំបន់ក្រុង Toronto, Winnipeg និង Detroit ប្រមូលផ្តុំគ្នាធ្វើដំណើរឆ្លងកាត់ទ្វី ហើយខ្លះទៀតមិនដឹងហើរមកពីទីណាទេ ហើយបន្តហើរចូលមកពាសពេញ​ភាគកណ្តាលនៃប្រទេសម៉ិចស៊ិក។

គ្មាននរណាម្នាក់ដឹងពិតប្រាកដទេថា មូលហេតុអ្វីបានវាធ្វើបែបនេះ។ប៉ុន្តែអ្នកជំនាញច្រើននាក់ជឿថា ពួកគេត្រូវបានដឹកនាំដោយ ការស្ទុងមើលពីខ្យល់អាកាស និងវាលម៉ាញេទិក។

មេអំបៅទាំងនោះចាប់ផ្តើមមកដល់រដ្ឋ Michoacan នៅរៀងរាល់ចុងខែតុលា ដើម្បីមកបង្កើតទ្រនំនារដូវរងា​នៅលើដើមឈើខ្ពស់ៗជាច្រើនដើម នៅលើភ្នំ
នៃតំបន់អភិរក្សធម្មជាតិ។ នៅទីនេះហើយដែល សត្វមេអំបៅទាំងនោះ ចំណាយពេល៥ខែបន្ទាប់ ដើម្បីប្រមូលគ្នាជាចង្កោមក្នុងលក្ខណៈជាសណ្ឋានធំមួយ មានរាប់ពាន់មេអំបៅ មើលទៅដូចជាសំបុកឃ្មុំ។ជាញឹកញាប់ ចង្កោមមេអំបៅទាំងនោះ​មានទម្ងន់ធ្ងន់ ធ្វើឲ្យមែកឈើទោមកក្រោម។ ហេតុផលរបស់វាក្នុងការធ្វើបែបនេះ គឺដើម្បីអនុញ្ញាតិឲ្យមេអំបៅរស់នៅក្នុងសីតុណ្ហភាពដែលធ្លាក់ចុះទៀប នាពេលរាត្រីបាន។

យ៉ាងណាក៏ដោយបើទោះជាកន្លែងនេះជាតំបន់អភិរក្សធម្មជាតិក៏ដោយ ក៏មានមនុស្សមួយចំនួននៅលួចចូលទៅកាប់បំផ្លាញព្រៃឈើ ដែលជាហេតុធ្វើឲ្យអាកាសធាតុ និងងបរិយាកាសប្រែប្រួល​ហើយពិបាកដល់ការរស់នៅរបស់មេអំបៅ៕

https://youtu.be/D00DvQoeVNM

មតិយោបល់