ព័ត៌មានសិល្បៈ និងកម្សាន្ត

សុ​គ​ន្ធ​ ​និ​សា​ ​លេ​ង​ស្តា​យ៍​ ​ខ្មែ​រ​ ​កា​ត់​កូ​រ៉េ​

អតីតតារាចម្រៀងរបស់ ហង្សមាស កញ្ញា សុគន្ធ និសា ដែលបច្ចុប្បន្នកាលនាងកំពុងជ្រកកោនជ្រោងបានប្រជាប្រិយភាពនៅ ទ្រនំធំគ្រាន់បើ ផលិតកម្ម ទីក្រុងភាពយន្ត ដែលមិនខុសពីនៅទ្រនំធំ ហង្សមាសប៉ុន្មាននោះឡើយ។

ពេលកន្លងមកថ្មីៗនេះ នៅលើ គណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ កញ្ញា សុគន្ធ និសា នាងបានបង្ហោះរូបថតមួយសន្លឹក ខណៈដែលនាងនៅក្នុងប្រទេសកូរ៉េ នោះ ។ក្នុងរូបភាពដែលនាងបានបង្ហោះនោះដែរ គឺនាងបានតុបតែងមុខមាត់ដូចស្តាយ៍កូរ៉េចឹង មើលទៅដូចតុក្កតា ដោយលេងស្តាយ៍សក់សេះ និងសក់ខាងក្រោយបកយកមកដាក់នៅមុខ ដើម្បីបិទបាំងអាវសិចស៊ីរបស់នាងតែអ្វីដែលនាងមិនភ្លេចនោះគឺសម្លៀកបំពាក់របស់នាងគឺនៅតែជារបស់ខ្មែរ តែអាវនេះហាក់ដូចជាសិចស៊ីបន្តិច។

បើសិនជាយើងមើលតែមួយភ្លែតវិញ យើងមិនប្រាកដថា ថាជាសុគន្ធ និសា ឡើយ ដោយចង្ការស្រួច ច្រមុះរាងស្រួច ភ្នែកលាបម៉ាស្ការ៉ា ឡើងខ្មៅ វ៉ង់ មើលទៅដូចកូរ៉េពិតៗ។ជាមួយនឹងគ្នានេះដែរ នាងក៏បានបង្ហាញរូបជាច្រើនសន្លឹកទៀតដែលថត នៅក្បែរផ្នូររបស់ តារាវាយតបរបស់ចិន លោក Bruce Lee ហៅ លី ស៊ីវឡុង ដែលជាតារាដ៏ល្បីល្បាញប្រចាំពិភពលោកនោះ៕

 

 

មតិយោបល់