ព័ត៌មានសិល្បៈ និងកម្សាន្ត

មនុស្ស ១៥០​នាក់​ សម្លៀក​ Santa ​Claus​ រាំ​ «Gangnam​ Style»​ លើ​នាវា​ជើង​ទឹក​អូស្ដ្រាលី​

មនុស្សជាង ១៥០នាក់ ក្នុងសម្លៀកបំពាក់ Santa Claus បានរាំនូវបទ «Gangnam Style» នៅលើនាវាជើងទឹករបស់ប្រទេសអូស្ដ្រាលី។

យ៉ាងហោចណាស់មានមនុស្សស្រី ប្រុស ១៥០នាក់ បាននាំគ្នារាំក្បាច់ជើងសេះ «Gangnam Style» របស់តារាចម្រៀងកូរ៉េ PSY ក្រោមសម្លៀកបំពាក់ Santa Claus នៅលើនាវាជើងទឹកនៅក្នុងទីក្រុងស៊ីដនីប្រទេសអូស្ដ្រាលី។

បើទោះបីជាការរាំនេះ មើលទៅមិនសូវល្អ និងទាក់ទាញក៏ពិតមែន ប៉ុន្តែវាជាកិច្ចការសង្គមមួយក្នុងគោលបំណងមនុស្សធម៌ ដោយអ្នកតំណាងនៃក្រុមអ្នករាំនេះ បានប្រាប់ថា ពួកគាត់រាំគឺដើម្បីរៃអង្គាសប្រាក់សម្រាប់ឧបត្ថម្ភដល់កុមាកព្រា និងសម្រាប់បរិច្ចាក។

ព្រឹត្តិការណ៍ស្លៀកសម្លៀកបំពាក់ Santa Claus រាំបទ «Gangnam Style» នេះគឺចំពេលថ្ងៃដែលនាវាជើងទឹករបស់អូស្ដ្រាលីបើកដំណើរការ៕

មតិយោបល់