ព័ត៌មានសិល្បៈ និងកម្សាន្ត

បទថ្មីរបស់ពេជ្រ សោភា «I am not perfect» កំពុងទាក់ចិត្តមហាជនមិនស្ទើរ, ទាំងទឹកមុខ និងការច្រៀង គឺបែប «កំប្លែកស្ងួត»

 

(ភ្នំពេញ)៖ អ្នកតាមដានវិស័យសិល្ប:សង្កេតឃើញថា ចាប់តាំងពីមានផ្ទុះនូវជំងឺរាតត្បាតកូវីដ-១៩មក តារាចម្រៀង ពេជ្រ សោភា តែងតែបញ្ចេញចម្រៀងបែបកម្សត់ និងអប់រំពាក់ព័ន្ធជំងឺដ៏កាចសាហាវមួយនេះ។ តែយ៉ាងណា នៅប៉ុន្មានថ្ងៃនេះ នាងបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជន ជាពិសេសអ្នកគាំទ្រ តាមរយ:ការបញ្ចេញបទចម្រៀងថ្មី ដែលត្រូវបានទស្សនិកជនភាគច្រើនចាត់ទុកថា ជាចម្រៀងបែប «កំប្លែងស្ងួត»។

បទចម្រៀងថ្មីរបស់ ពេជ្រ សោភា ដែលទើបបញ្ចេញនោះ គឺមានចំណងជើងថា «I am not perfect» ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។ ជាពិសេស នៅក្នុងវីដេអូចម្រៀងទៀតសោត តារាចម្រៀងស្រីពូកែខាងវោហាស័ព្ទរូបនេះ ក៏បានបង្ហាញទេពកោសល្យបែបកំប្លែងស្ងួត លាយឡំនិងការសម្តែង ព្រមទាំងសាច់ភ្លេងពិរោះប្លែក ជាមួយនិង MV បែបធម្មជាតិ ត្រជាក់ភ្នែក ដែលជាហេតុធ្វើឲ្យបទចម្រៀងមួយបទនេះទទួលការគាំទ្រខ្លាំង។

ជាការកត់សម្គាល់ បទថ្មីរបស់តារាចម្រៀងស្រីរូបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយមានអ្នកចុចចូលមើលដល់ទៅ 234K ខណ:បទនេះមិនទាន់ទាំងចេញបាន១ថ្ងៃផង៕

 

 

មតិយោបល់