នាប៉ុន្មាននាទីមុនដែលត្រូវនឹងថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១២ព្រឹកនេះនៅលើបណ្តាញទនាក់ទំនងសង្គមហ្វេសប៊ុក ដែលស្ថិតនៅក្នុងគណនីរបស់តារាចម្រៀងស្រី ល្បីឈ្មោះ ពេជ្រ សោភា បានឲ្យដឹងថា នាងកំពុង នឹកស្រណោះអាលោះអាល័យ ដល់កវីឆ្នើម ជុំ ប៊ុនធឿន ដែលតែងតែ ផ្គត់ផ្គង់ជាគំនិត និងជួយជ្រោមជ្រែងនាងរហូតមក ។
នៅលើ Wall Post ដែលនាងបានបង្ហោះនោះ ដូចដែលមានពាក្យពេចន៍ដូចខាងក្រោម៖”ខ្ញុំនឹងចាំគ្រប់ៗអ្វី ដែលបងបានប្រាប់ និងដើរតាមពាក្យបង(លោក ជុំ ប៊ុនធឿន)និយាយ កាលមុនខ្ញុំច្រៀងមិនល្អ មានបងខឹង អត់និយាយរក តែពេលនេះទោះច្រៀងបានល្អ ឬមិនបានល្អក៏គ្នានរណាថាឲ្យដែរ ។នាងបានបន្តទៀតថា ខ្ញុំនឹងធ្វើតាមបងប្រាប់ ធ្វើជាមនុស្សកុំខ្លាចការពិត ទោះខ្លួនឯងដឹងថាជាការពិតយ៉ាងម៉េចនោះ។ នៅលើ Wall Post ដដែលនាងបានបន្តទៀតថា បងស្រី របស់នាងដែលធ្លាប់មានទំនាក់ទំនងជាមួយនឹងលោក ជុំ ប៊ុនធឿន តែងតែនឹកនាដល់គាត់ ហើយនាងតែងតែនឹកដល់ គាត់ជានិច្ច ទោះដល់ទីណាក៏ដោយ ហើយគាត់និយាយថា ជាតិក្រោយចាំជួបគ្នា ។ ពេជ្រ សោភា បានបង្ហើយឃ្លាថា “បងថ្លៃ ដ៏ល្អខ្ញុំ ពិតជានឹកដល់បងណាស់ ទោះបីជាបងមិនឭតែខ្ញុំត្រូវតែនិយាយអរគុណបង កវី ជុំ ប៊ុនធឿន””។
វារឿងពិតណាស់ សម្រាប់កញ្ញា ពេជ្រ សោភា ដែលទទួលបានកេរ្តិ៍ឈ្មោះ”មកទល់នឹងពេលបច្ចុប្បន្ននេះ នាងគឺទទួលបានការណែនាំ មើលការខុសត្រូវពីសំណាក់ អតីតកវីឆ្នើម ជុំ ប៊ុនធឿន ដែលតែងតែដាស់តឿននាងរាល់ពេល ដែលធ្វើឲ្យនាងមានពន្លឺត្រចះត្រចង់មកទល់នឹងពេលសព្វថ្ងៃនេះ ។ទោះពេលនេះ លោកកវី និពន្ធ ជុំ ប៊ុនធឿនបានស្លាប់ទៅហើយក្តី ក្នុងអំឡុងឆ្នាំ ២០០៧ តែកេរ្តិ៍ឈ្មោះរបស់លោក និងសន្តានចិត្តល្អ របស់លោក មិនបានធ្វើឲ្យកញ្ញា ល្បីឈ្មោះ ទ្រនំធំពេជ្រ សោភា ភ្លេចនោះឡើយ។ គេនៅចាំច្បាស់ណាស់ បទ ដែលធ្វើឲ្យនាងទទួលបានប្រជាប្រិយភាពនោះគឺមានបទ”0h! Better Day” ក្រោមទំនុកស្នាដៃនិពន្ធ របស់លោក ជុំ ប៊ុនធឿន និងក្រោយមកទៀតមានបទ ជាច្រើនណាស់ដែលធ្វើឲ្យគេទទួលស្គាល់ទឹកដមសម្លេងរបស់ ពេជ្រ សោភា ។ទំនាក់ទំនងស្អិតរបួត ដូចជាបងប្អូន រវាង កញ្ញា ពេជ្រ សោភា និងលោក ជុំ ប៊ុនធឿន តែងតែធ្វើឲ្យមានមនុស្សជាច្រើន ក្នុងទ្រនំផលិតកម្ម ជាពិសេសតារាចម្រៀង រួមក្រុម ។
តែទោះជាយ៉ាងណាយើងមិនអាចនិយាយឲ្យអស់នោះទេពីស្នាដៃ របស់លោក និងសន្តានចិត្តដែលបន្សល់ឲ្យ ពេជ្រ សោភា នាពេលកន្លងមកដែលពិបាកនឹងកាត់ថ្លៃ។ស្នាដៃចុងក្រោយរបស់លោក ដែលច្រៀងដោយ តារាចម្រៀងព្រាប សុវត្ថិ ក្រោមចំណងជើងថា “ថ្ងៃ បាក់រសៀល” បទ “មុំមាសស្នេហ៍” បទ “ខ្លុយស្នេហ៍លើខ្នងក្របី” ជាដើមដែលសុទ្ធ សឹងជាបទ មនោសញ្ចេតនាស្តាប់ហើយស្រក់ទឹកភ្នែក ។ រំឭកពីបទ “មុំមាសស្នេហ៍” នេះ ដែរបើតាមអ្នកសារព័ត៌មានរបស់យើងបានដឹង គឺកវីជុំ ប៊ុនធឿន បានយកឈ្មោះរបស់ ប្រពន្ធ លោក ព្រាប សុវត្តិ ឈ្មោះ”មុំ” មកធ្វើជាចំណងជើង បទ ចម្រៀង កាលនោះបទ ខាងលើនេះបទ ដែលទទួលបានការគាំទ្រ ពីសំណាក់យុវវ័យច្រើនជាងគេ គឺបទ ថ្ងៃ បាក់រសៀល ដែលធ្វើឲ្យមនុស្សដែលស្គាល់លោក មិនអាចភ្លេចលោកបានឡើយ តាមរយៈបទនេះ៕
មតិយោបល់