ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ថើប Sandara Park

​តារាចម្រៀង Justin Bieber ពេលនេះ​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កូរ៉េ ។ ជាមួយនឹង​ការប្រគុំ​តន្ត្រី​របស់​ខ្លូន​តារាចម្រៀង​រូបនេះ បាន​អញ្ជើញ​តារាចម្រៀង G-Dragon របស់ Big Bang ធ្វើ​ជា​ភ្ញៀវ​ពិសេស​របស់​ខ្លួន​។ ក្នុង​ការអញ្ជើញ​នេះដែរ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ២០១៣ កន្លងទៅ ដែល​មើល​ទៅ​គាត់ (Justin Bieber ) ហាក់បីដូច​ជា​កំប្លែង​ខ្លាំងណាស់ ក្នុងការ​ស្នាក់​នៅ​ប្រទេស​កូរ៉េ​នោះ​។​
justin-bieber-inside
​កាល​ពិ​ថ្ងៃទី ១១ ខែ តុលា ម្យិលមិញ​នេះដែរ តារាចម្រៀង​ហ៊ិ​ប​ហប់ របស់​អាមេរិក បាន​ទទួល​ការអបអរ​ពី Ben Baller ខណៈ​ដែល​បាន​អាប់​ឡូត​រូបថត​ចូល​ទៅ​កាន់ Weibo ជាមួយនឹង​រូបភាព​ដែល Justin Bieber និង Sandara Park របស់ 2NE1 ។​

​ក្នុង​រូបថត Justin Bieber ចូលរួម​ក្នុង​កម្មិវិធី​ជប់លៀង​របស់ Jay Park គាត់ បាន​ឲ្យ​ស្នាមថើប​ដ៏​ផ្អែម​ល្អែ​ម​ទៅឲ្យ Sandara Park ខណៈ​ដែល​ពព្រាយ​នៅមុខ​កាមេរ៉ា​នោះ​។​
​បញ្ជាក់​ផង​ដែរ​ថា សម្រាប់ តន្ត្រី​ទេសចរណ៍ របស់ Justin Bieber ទើបតែ​បាន​ពាក់កណ្តាល​ផ្លូវ​តែ​ប៉ុណ្ណោះ ដែល​ធ្វើដំណើរ​មក​កាន់​តំបន់​អាស៊ី ដោយ​ក្នុង​នោះ​គាត់​និង សម្តែង នៅក្នុង​ប្រទេស​ចិន ឥណ្ឌូនេស៊ី ជប៉ុន ថៃ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត នៅលើ​ពិភពលោក​៕

មតិយោបល់