ព័ត៌មានជាតិ

អ្វីជា​របាំគោះ​អង្រែ​?

កាលពីសម័យដើមគេនិយមលេងរបាំគោះអង្រែសឹងតែគ្រប់ភូមិស្រុកប៉ុន្តែមកដល់សព្វថ្ងៃរបាំនេះនោះសេសសល់បន្តិចបន្តួចតែក្នុងកន្លែងណាដែលមានអ្នកចង់ថែរក្សាទុកនូវប្រពៃណីនេះ ឬកន្លែងណាដែលឆ្ងាយពីទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចជា សំរោងចុងកាល់ជាំក្សាន្តជាដើម។

លោក គុយ ហួកបានរាយការណ៍ថាអ្នកស្រុកសូទ្រនិគមហៅរបាំគោះអង្រែថារបាំកួយនិងរាកួយ។

ឃើញថាមានជាប់ឈ្មោះកុលសម្ព័នខ្មែរដើមមួយហៅថាជ កួយដែលជាហេតុនាំអោយគេសន្និដ្ឋានថា របាំគោះអ្រែមានដើកំណើតមកពីសាសន៍កួយនេះឯង។ឯកសារឆ្លើយឆ្លងពីសមាជិកនៃក្រុមជំនុំទំនៀមទំន្លាប់ថា របាំនេះចម្លងមកពីប្រទេសហ្វីលីពីនតាពីរជ្ជកាលព្រះបាទនរោត្តម កាលដែលព្រះអង្គទ្រង់យាងតៅក្រុងមានីលហើយពួកបរិពារព្រះក៏បានរៀបចំរបាំនេះយកមកលេងនៅ

ប្រទេសខ្មែរយើង។ប៉ុន្តែនៅមានមតិមួយចំនួនទៀតយល់ឃើញថា ជនជាតិកួយក្តី ហ្វីលីពីនក្តីសុទ្ធតែជាអ្នកមានកំណើតដើមបង្កើតអរីយធម៌អូស្ត្រូអាស៊ីដូចគ្នា។ដូច្នេះរបាំគោះអង្រែមេះមាន

ដើមកំណើតមកពីមនុស្សជាន់ដើមទានោះ មិនប្រាកដរបស់ជនជាតិណាតែម្នាក់ឯងឡើយ។ របាំយីកេ : ខ្មែរយើងនិយមលេងរបាំយីកេនេះតាំងពីយួរយារណាស់មកហើយ។គេច្រើនលេងរបាំយីកេនៅពេលបុណ្យទាន ឬនៅពេលលំហែពីកិច្ចការស្រចំការ។គេតែងបង្កើតវង់របាំយីកេប្រចាំភូមិស្រុករបស់គេ ហើយដែលមានអ្នកស្រុកស្រីប្រុសក្មេងចាស់ចូលរាំក្នុងវង់របាំនេះដែរ។ម៉្លោះហើយរបាំនេះក៏មានការរីកចម្រើនលូតលាស់ ដោយសារការនិយមរាប់អានយ៉ាងខ្លាំងអំពីសំណាក់អ្នកស្រុកនេះឯ។ប៉ុន្តែ របាំនេះខ្សត់ខ្សោយទៅវិញនៅគ្រាដែលប្រទេសយើងមានការលាចលក្នុងរវាងដើមសតវត្សទី១៩ រហូតដល់សម័យអនាព្យាបាលបារាំង។ចាប់ក្រោយពេលនោះមករបាំយីកេក៏មានជីវិតឡើងវិញ។ចំពោះ

ប្រភពនៃរបាំយីកេអ្នកស្រាវជ្រាវខ្លះបានអោយដឹងថារបាំនេះមានដើមកំណើតមកពីពួជ្វា ឬម័លយូរហើយទំនងចូលមកស្រុកខ្មែររយះព្រះបាទជវ័នទី២ដែលយាងទៅគង់នៅ

ប្រទេសជ្វាអស់ពេលយ៉ាងយូរឬតាមរយះចាម៕

មតិយោបល់