ព័ត៌មានសិល្បៈ និងកម្សាន្ត

Hyun​ ​Bin​​ ​បែកខ្ជាយ​ព័ត៌មានថា គេបញ្ឈប់ពីយោធា​

ប្រភពព័ត៌មាន អនាមិកជិតស្និទ្ធ និងតារា Hyun Bin នៅពេលថ្មីៗនេះបានធ្វើការ Comments ថា” Hyun Bin ត្រូវបានគេបញ្ឈប់ពីទាហាន នៅក្នុងខែនេះ” ។ប្រភព នេះបានពន្យល់ទៀតថា Hyun Bin និងចាក់ចេញ ដើម្បីវិស្សមកាលរបស់គាត់សម្រាប់ ៨ ថ្ងៃ ដោយចាប់ផ្តើមពី ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១២ ដើម្បីជួបជុំមិត្តភក្តិរបស់គាត់ និងដោះស្រាយពីបញ្ហាជាប់ទាក់ទងនិងខ្លួនរបស់គាត់។

ដើម្បីចង់ដឹងថា នេះជារឿងពិត ឬមិនពិត គេហទំព័រ របស់កូរ៉េមួយ បានធ្វើការទំនាក់ទំនងទៅកាន់ ផលិតកម្ម AM Entertainmentពីការផុតកំណត់នៃការបំរើយោធានោះ។តែទោះជាយ៉ាងណាខាងអ្នកគ្រប់គ្រងផលិតកម្ម ធ្វើការយ៉ាងស្ងាត់ស្ងៀម ដើម្បីស្វែងរកហេតុផល។

ហេតុផលត្រូវបានឲ្យដឹងថា Hyun Bin ខិតខំណាស់ នៅក្នុងការបំរើយោធានោះ ។ លោក Goo Bon Seok ដែលជាមន្ត្រីជាន់ខ្ពស់នៃការិយាល័យ ទ័ពជើងទឹកបានឲ្យដឹងថា Hyun Bin គឺស្ថិតនៅក្នុងទ័ព Marine Corps គាត់ដូចទៅនឹងអ្នកផ្សេងចឹង គឺឧស្សាហ៍ព្យាយាម។តែ Hyun Bin នឹងចាក់ចេញពីការបំរើកងទ័ព នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១២ ខាងមុខនេះ ចំពោះព័ត៌មានដែលថាលោកត្រូវបានគេបញ្ឈប់នោះវាជារឿងមិនពិតនោះទេ៕

មតិយោបល់