យោងតាមគេហទំព័រ Business Insider បានចុះផ្សាយនៅថ្ងៃទី ១៣ខែវិច្ឆិកា ឆ្នាំ ២០១២ ថា នាយកប្រតិបត្តិ Dell បានចេញមុខពន្យល់ពីរឿង ៨ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់ចំណូលទទូលបានក្នុងមួយឆ្នាំពីការលក់ Data Center។
លោក Michael Dell បាននិយាយថា មនុស្សជាច្រើនពិតជាមិនជឿថា Dell ងាកទៅចាប់យកជំនូញថ្មី ក្រៅពីលក់កុំព្យូទ័រនោះទេ ប៉ុន្តែនេះជាការពិត ព្រោះថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Dell បានទទួលនូវភាពជោគជ័យខ្ពស់ក្នុងការលក់ ម៉ាស៊ីន Data Center ព្រមទាំង Software សម្រាប់ម៉ាស៊ីននេះផងដែរ។
តាមពិតទៅការលក់នូវកុំព្យូទ័រ ជាមុខរបកចាស់របស់ក្រុមហ៊ុន Dell តែនៅពេលនេះ Dell បានផ្តោតទៅលើការលក់ Data Center វិញ។លោក Michael Dell ក៏ស្ទើរតែមិនជឿថា មុខជំនូញថ្មី ដែលជាការលក់នូវ Data Center នេះ វារីកលួតលាស់លឿងដល់ថ្នាក់នេះផងដែរ៕
មតិយោបល់