ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេ​ជ្រ​ ​សោ​ភា​​ ​ដេ​ក​ឈឺ​នៅ​ពេ​ទ្យ​ព្រោះ​ស​ង្សា​រ​​ទា​ត់​ចោ​ល​​

ពេជ្រ សោភា ដែលចូលចិត្តលេងស្តាយ៍ប្លែកៗមួយរយៈចុងក្រោយនេះ ទាំងការតុបតែងមុខ និងសម្លៀកបំពាក់ ដែលជាជ្រុងមួយជួយស្តារមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់នាង បាក់មួយកម្រិតនោះ។ម្ចាស់បទល្បី “Oh! Better Day” រូបនេះត្រូវបានមជ្ឈដ្ឋានមហាជនទទួលស្គាល់ថា តារារូបនេះសព្វថ្ងៃពិតជាមានស្តាយ៍ប្លែកៗមំរើដល់មហាជន ក៏ដូចជា Fan របស់ខ្លួន ព្រមជាមួយនឹងគ្នានេះដែរក៏មានបទ កន្ត្រាក់អារម្មណ៍ ដែលអបមកជាមួយនឹងកាយវិការប្លែកៗ មើលទៅពិតជារស់រវើកដល់ហើយ។

មួយរយៈមុន ពេជ្រ សោភា គឺនាងវិលមុខនឹងពាក្យថា នាងជាប់ឈ្មោះ និងបញ្ជីខ្មៅ តែត្រូវនាងចេញមុខបកស្រាយដាច់ស្រឡះទៅហើយ ។ងាកមកត្រង់នេះវិញ ប្រភពព័ត៌មានចុងក្រោយដែលជាប់ទាក់ទងនិង ក្តីស្នេហា របស់ ពេជ្រ សោភា ត្រូវបានឲ្យដឹងថា នាងកំពុងសម្ងំសម្រាក នៅមន្ទីរពេទ្យ ខណៈដែលសង្សារទាត់នាងចោល ។ទោះជាយ៉ាងណាប្រភពដដែលមិនបានបញ្ជេញឈ្មោះថា បុរសដែលទាត់នាងចោលនោះ ជានរណានោះទេ គេធ្វើការអ្វី ? ឬ មន្ត្រីក្នុងជួររដ្ឋាភិបាលឬយ៉ាងណា?។ប្រការនេះបានធ្វើមហាជនជាច្រើនចង់ដឹងថា រឿងដែលថា ពេជ្រ សោភា សង្សារទាត់ចោលនេះ វាពិតដែរឬទេ?។

នៅពេលថ្មីៗនេះដែរ បទចម្រៀងរបស់ ពេជ្រ សោភា “My Baby ដែលនិពន្ធ ទំនុកច្រៀងដោយនាងផ្ទាល់ ដែលជាប្រភេទការចេញសាកល្បង មានរយៈពេល ១ នាទី និង ៣៨ វិនាទី មើលទៅការសម្តែងរបស់ានាងត្រជាក់ភ្នែក និងរស់រវើក។ ចំណែកមួយបទទៀត ក្រោមចំណងជើងថា “សង្សារគ្រាន់តែជាអ្នកដទៃ” ដែលនិពន្ធទំនុកច្រៀងដោយ លោក សុខ ចាន់ផល កវីវ័យក្មេង របស់ហង្សមាស ដែលចេញជាវីដេឃ្លិបសាកល្បងផងដែរ ដោយមានរយៈពេល ១ នទី និង ៤៦ វិនាទី ។

តាមរយៈបទ ចុងក្រោយ “សង្សារគ្រាន់តែជាអ្នកដទៃ” នេះដែរ ត្រូវបានមហាជនខ្លះដែលដឹងរឿងនេះ បានចេញមុខបកស្រាយថា រឿងដែលគេថា “ពេជ្រ សោភា ដេកឈឺនៅពេទ្យព្រោះសង្សារទាត់ចោល

”វាមិនមែនជារឿងពិតនោះទេ តាមពិតទៅរឿងនេះ វាគ្រាន់តែជាឈុតឆាកសម្តែងនៅក្នុងបទ សង្សារគ្រាន់តែជាអ្នកដទៃតែប៉ុណ្ណោះ ហើយក៏គ្មានរឿងអ្វីកើតឡើងចំពោះតារារូបនេះដែរ។

តែទោះជាយ៉ាងណា ប្រភពព័ត៌មានចុងក្រោយត្រូវបានឲ្យដឹងថា ឈុតចាកសម្តែងនេះ វាស្រដៀងទៅនឹងសាច់រឿង កាលពីអតីតកាលរបស់ កញ្ញា ពេជ្រ សោភា ដែលមានម្តាយជាអ្នកលក់ដូរ ដូចទៅនឹងឈុតសម្តែងនេះបះបិទតែម្តង៕

ទស្សនាបទ សង្សារគ្រាន់តែជាអ្នកដទៃ ដូចខាងក្រោម៖

បទ “My Baby”

មតិយោបល់