ព័ត៌មានជាតិ

Lumia​ ​920​ ​ល​ក់​អ​ស់​ពី​ស្ដុ​ក​ ​ត្រឹ​ម​ ​៣០​នា​ទី​

Lumia 920T ជាស្មាតហ្វូនដែលក្រុមហ៊ុន Nokia ផលិតឡើងសម្រាប់ប្រទេសចិន ដែលត្រូវបានគេទទួលស្គាល់ និងដឹងថា មានការប្រតិបត្តិលឿនជាង ស្មាតហ្វូន Lumia 920 ធម្មតា។
កាលពីថ្មីៗនេះ ក្រុមហ៊ុន Amazon ដែលមានទីតាំងនៅក្នុងប្រទេសចិន បានដាក់លក់ Lumia 920T នៅលើគេហទំព័ររបស់ amazon.cn ជាមួយនឹងតម្លៃ ៣៥៩៩ យ័ន(៥៧៨ដុល្លារអាមេរិក)។
វត្តមាននៃ Lumia 920T គួបផ្សុំនឹងតម្លៃនេះ វាមិនបានធ្វើឲ្យអតិថិជន មានការរារែកក្នុងការទិញនោះទេ ព្រោះថា នៅក្រោយពេលដែលក្រុមហ៊ុន Amazon ដាក់លក់មិនដល់កន្លះម៉ោងផង(៣០នាទី) ម៉ូដែលនេះត្រូវបានលក់ដាច់អស់ពីស្ដុកតែម្ដង។
នេះសបញ្ជាក់ឲ្យឃើញថា ត្រកូល Lumia នៃក្រុមហ៊ុន Nokia ពិតជាមានការចាប់អារម្មណ៍ពីសំណាក់អតិថិជនចាស់ និងថ្មី បើទោះបីជានៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនទូរស័ព្ទដៃផ្សេងក្ដោបក្ដាប់ស្ទើរតែទាំងស្រុងក្ដី ក៏អតិថិជនដែលគាំទ្រ Nokia នៅតែបន្តការគាំទ្រដដែល៕

មតិយោបល់