ព័ត៌មានជាតិ

ភាពត្អួញត្អែរពីបញ្ហាទឹ​ក​ជំ​ន​ន់​​​កើតឡើងនៅក្នុងប្រទេសអ៊ីតាលី

ក្នុងប្រទេសអ៊ីតាលី អ្នករស់នៅតាមតំបន់មួយចំនួនដែលរងគ្រោះពីទឹកជំនន់បានត្អូញត្អែរអំពីបញ្ហាមួយចំនួន ដែលអាជ្ញាធរមិនបានជួយជ្រោមជ្រែងដោះស្រាយសម្រាប់ពួកគេឱ្យទាន់ ពេលវេលា។
ភាពត្អូញត្អែរនេះបានកើតឡើងក្នុងពេលពួកគេកំពុងទទួលរងការខ្វះខាតអគ្គីសនីប្រើប្រាស់

អស់រយៈពេលច្រើនថ្ងៃកន្លងមកខណៈភ្លៀងព្យុះបោកបក់បះពាល់តាមតំបន់រីឯទឹកទន្លេត្រូវពេញ

ហៀរចូលទៅតាមទីកន្លែងនានាជាច្រើននោះ។
ប្រភព ព័ត៌មានឱ្យដឹងថាទីក្រុងអាល់ប៊ីណា បានទទួលរងគ្រោះពីជំនន់ទឹកភ្លៀងជាច្រើនថ្ងៃកន្លងមក ដែលជាហេតុធ្វើឱ្យមនុស្សចំនួន ២,៥០០ នាក់រស់នៅក្នុងផ្ទះលិចទឹកទាំងនោះ។ រីឯផលដំណាំជាច្រើនក៏រងការបំផ្លាញ និងមនុស្សមួយចំនួនរងរបួស។
រហូតមកទល់នឹងពេលពេលនេះ កម្រិតទឹកមានចំនួនស្រកចុះតែបន្តិចប៉ុណ្ណោះដែលជាដើមចមធ្វើឲ្យអ្នករស់នៅតំបន់ទឹកលិច ជួបការពិបាកយ៉ាងខ្លាំង៕

 

មតិយោបល់