ព័ត៌មានសិល្បៈ និងកម្សាន្ត

តួ​ប្រុ​ស​ ​Skyfal​l​​ ​​ភ្ញា​​ក់​​ផ្អើ​ល​នៅ​ពេ​ល​ឮ​ថា​ ​តួ​ស្រី​ ​Twilight​ ​ច​ង់​ក្លា​យ​ជា​មិត្ត​​ស្រី​រ​ប​​​ស់​ ​James​ ​Bond​

ខណ:ពេលដែលតួឯកប្រុសក្នុងរឿង James Bond វគ្គ «Skyfall» លោក Daniel Craig បានធ្វើដំណើរការទៅកាន់ប្រទេសមួយចំនួន ដើម្បីផ្សព្វផ្សាយនូវរឿង Skyfall លោក Daniel Craig បានឮថា តារាសម្ដែងស្រីក្នុងរឿង «Twilight» ចង់ក្លាយជាតួឯកស្រីក្នុងរឿង James Bond។
ស្របពេលជា Breaking Dawn-Part 2 និង Skyfall ឈានជើងជាន់លើទឹកដីអូស្រ្ដាលី លោក Daniel Craig បានជូបសម្ភាសជាមួយពិធីករ២រូបគឺ Jackie O និង Kyle Sandilands នៅក្នុងកម្មវិធី The Kyle and Jackie O Show។ លោក Daniel Craig បាននិយាយថា លោកមិនដែលធ្លាប់បានគិតថា តារាសម្ដែងស្រី Kristen Stewart ចង់ក្លាយជាតួឯកស្រីក្នុងរឿង James Bond នោះទេ ព្រោះថា បច្ចុប្បន្ននាងកំពុងតែជោគជ័យក្នុងរឿង Twilight ម្យ៉ាងទៀត នាងជាតួស្រីដែលសាក់សម្យក្នុងរឿងនោះផងដែរ។
គួរបញ្ជាក់ផងដែរថា នាង Kristen Stewart ធ្លាប់បាននិយាយថា នាងមានសុបិន្តមួយគឺចង់ក្លាយជាតួឯកនៅក្នុងរឿង James Bond៕
យល់យ៉ាងណាដែរ បើសិនជានាង Kristen Stewart ក្លាយជាតួឯកស្រីក្នុងរឿង James Bond? តើនាងអាចធ្វើបានល្អដែរឬទេ?

 

 

មតិយោបល់