ក្រុមតោខៀវ Chelsea ប៉ុន្មានប្រកួតចុងក្រោយនេះធ្វើមិនបានល្អទាល់តែសោះតែសម្រាប់រាត្រីនេះនិងអាចបញ្ចេញពីកំលាំងជោគជ័យដែលក្រុមមួយនេះទទួល បាននារដូវកាលមុន នៅពេលត្រូវជួបក្រុមម្ចាស់ផ្ទះ Juventus ប្រសិនបើចង់ឆ្លងផុតនិងឈានចូលវគ្គ ១៦ ក្រុមចុងក្រោយនោះ។តើ Chelsea អាច ឆ្លងផុតពីការប្រមាញ់របស់ Juventus ដែរឬទេ?
Roberto de Matteo បានថ្លែងនៅក្នុងអង្គសន្និសីទកាសែតថាមិនមានអ្វីអាចធ្វើឱ្យយើងរាំងស្ទះអាក់ខាននោះទេ រាត្រីនេះលោកមានជំនឿចិត្ត ថាត្រូវតែឈ្នះសម្រាប់ការប្រកួតមួយនេះដូចដែលអ្នកធ្លាប់បានដឹងកន្លងមកហើយថា ក្រុមរបស់យើងជាក្រុមខ្លាំក្លា នៅក្នុងពូលនោះ។គ្រូ បង្វឹករូបនេះបានបន្ថែមថា នៅការប្រកួតលីហ្គក្នុងផ្ទះ មានកំហុសច្រើនដែលធ្វើឱ្យយើង បាត់បង់ជ័យជម្នះនៅរាត្រីនេះលោកបានត្រៀមយុទ្ធសាស្ត្រជាច្រើនដើម្បីទប់ទល់និង ក្រុមខ្លាំងដូចជា Juventus មួយនេះ។
ស្របពេលជាមួយស្ថានភាពក្រុមកំពុងមានភាព យ៉ាប់យឺតនោះ Frank Lampardដែលស៊ុតជួយឲ្យក្រុមយកឈ្នះលើក្រុម Lazio 4-0 នៅទឹកដីអ៊ីតាលី កំពុងតែមានរបួស ដែលមិនអាចដាក់ឲ្យលេងបានឡើយ ខណៈដែលខ្សែបំរើស្លាប Ashley Cole និងត្រឡប់មកវិញ ក្រោយពីមានរបួស។ ដោយឡែកសម្រាប់កីឡាករខ្សែការពារប្រធានក្រុម John Terry នៅតែមិនអាចបង្ហាញខ្លួន ដោយសារតែមានរបួសធ្ងន់ធ្ងរត្រង់ក្បាលជង្គង់ផងដែរ។ សរុបពិន្ទុមកដល់ពេលនេះនៅក្នុងពូល E ក្រុម Chelsea និង Shaktar Donetsk មាន ៧ពិន្ទុដូចគ្នាឈរលំដាប់ទី ១ និងទី ២ ហើយក្រុម Juvenus លេខ ៣ មាន ៦ពិន្ទុ និងក្រុម Nordsjælland មាន ១ ពិន្ទុស្ថិតនៅ បាតតារាង៕
មតិយោបល់