ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ឹ​ម​​​ ​សុ​រ៉ា​ម​ភូ​មិ​ ​ប​ង្ហា​ញ​រូ​ប​​ក្តៅ​សា​ច់​ជា​មួ​យ​នឹ​ង​កុ​ល​ ​ដា​វី​

មួយរយៈចុងក្រោយនេះតារាសម្តែង ស៊ឹម សុរ៉ាមភូមិហាក់ដូចជាស្ងប់ស្ងាត់មិនសូវលេចមុខមាត់ក្នុងការសម្តែងកាយវិការ ខារ៉ាអូខេ និងរឿងផ្សេងៗដូចពេលមុនៗទៀតហើយ។ទោះបីជាស្ងប់ស្ងាត់លើសង្វៀនសិល្បៈក្តី តែលោក ក៏ទទួលបានការភ្ងាក់ផ្អើលមួយកម្រិតខណៈដែលបង្ហោះរូបប្លែកៗលើគណនីហ្វេសប៊ុករបស់ខ្លួន។

រូបចុងក្រោយដែលធ្វើឲ្យ ប្រិយមិត្តរបស់ខ្លួនមានការភ្ងាក់ផ្អើល និងព្រឺព្រួចនោះ ខណៈដេលតារាសម្តែង ស៊ឹម សុរ៉ាមភូមិ បានបង្ហោះរូប សិចស៊ី ក្តៅខ្លួនជាមួយនឹងតារាសម្តែង នាង កុល ដាវី ។កាយវិកាដែលបង្ហាញ នៅក្នុងរូបថតដែលបានបង្ហោះនោះគឺ ស៊ឹម សុរ៉ាមភូមិ បានបង្ហាញកាយវិកាថើបលើដងខ្លួនរបស់ កុល ដាវី ចំណែកស្រីស្រស់ កុល ដាវី ដែលជាតារាសម្បូរដើមទ្រូងនោះ បានដេកសំដិលជាមួយនឹងអាវកាក់ពណ៌ ខៀវ បង្ហាញនូវដង ខ្លួន និងដើមទ្រូង សររលោង គួរឲ្យគ្រឺតខ្នាញ់។

មួយរយៈមុននេះ មានតារាសម្តែងច្រើនណាស់ដែលស្ថិតនៅក្នុងបញ្ឈីខ្មៅ របស់ក្រសួងវប្បធម៌ ។ប្រការនេះដែរ មានមហាជនច្រើនណាស់គិតថា ស៊ឹម សុរ៉ាមភូមិ មិនខ្លាចជាប់ឈ្មោះក្នុងបញ្ឈីខ្មៅរបស់ ក្រសួងវប្បធម៌ទេឬ ? បានជាបង្ហោះរូបព្រឺព្រួច ញាក់សាច់ជាមួយនឹងស្រីស្រស់ សម្បូរដើមទ្រូង កុល ដាវី អីចឹង ។

តែទោះបីជាយ៉ាងណាក៏ដោយ មាន Fan និងអ្នកគាំទ្រ តារាសម្តែងខ្ពស់ស្រឡះ ស៊ឹម សុរ៉ាមភូមិ ក៏បានសរសើរចំពោះតារារូបនេះថា”ឲ្យតែស្រីស្អាត បងភូមិបានថតជាមួយរហូត” ។ចំណែកអ្នកខ្លះទៀតថា “បងភូមិ ដូចថៃអីចឹង”៕

 

 

មតិយោបល់