Dasom បាននិយាយថា ទម្ងន់នាងជាធម្មតាគឺ ៤៧ គីឡូក្រាម។ ក្រុម SISTAR កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១២ បានបង្ហាញនូវអាលប៊ុមថ្មីរបស់ក្រុមនាង គឺ បទ”Alone”ដែលសម្តែង Apgujung នៅសេអ៊ូល ហើយ Dasom បានប្រកាសថានាងស្រក់ទម្ងន់ ៧ គីឡូក្រាម ។
នាងបានបន្តប្រាប់ទៀតថាក្រុមរបស់នាងនាំគ្នាហាត់ប្រាណ តែនាងមិនចូលចត្តហាត់ប្រាណនោះទេដោយគ្រាន់តែតមនូវរបបអាហារ ក្នុងការផ្សព្វផ្សាយរបស់ “So Cool” ខ្ញុំស្រក់ទម្ងន់ ៤ គីឡូក្រាម ហើយបន្ទាប់មកទៀតគឺ ៣ គីឡូក្រាម មិនគួរឲ្យជឿសោះ ។
បទចម្រៀង “Alone ” របស់ SISTAR គឺជាបទមួយនិយាយពី ការបែកបាក់ស្នេហា ហើយការសម្តែងទៀតវីញសោតគឺមានលក្ខណៈគួរឲ្យទាក់ទាញ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់