វាជាការពិតណាស់ កាលពីបុរាណកាលកន្លងមកមនុស្សចាស់ជំនាន់ដើមគ្រប់រូបតែងតែគិតថា ព្រហ្មចារីយ៍របស់ស្រ្តីគឺសំខាន់ណាស់ ស្រ្តីដែលមានព្រហ្មចារីយ៍គឺអាចបញ្ជាក់ថា នាងមានភាពបរិសុទ្ឋ តែបើស្រ្តីនោះមិនមានព្រហ្មចារីយ៍វិញនោះគឺត្រូវបានគេចោទថា គឺជាស្រ្តីមិនល្អ ស្រ្តីមិនគោរពប្រពៃណី។ហើយម្យ៉ាវិញមួយទៀតភាពបរិសុទ្ឋរបស់ស្រ្តីគឺបញ្ជាក់ដោយសារសន្ទះព្រហ្មចារីយ៍ ហើយប្រដាប់ភេទមានភាពតឹងណែន ហើយពេលរួមភេទគឺមានហូរឈាមជាលើកដំបូងក្នុងឆាកជីវិតជាស្រ្តីក្រមុំ។
ដោយសារតែមូលហេតុនេះហើយទើបស្ត្រីជំនាន់ដើម បង្ខំកូនឲ្យរៀបការទាំង វ័យក្មេងដោយពួកគេមិនទាន់មានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងគ្រួសារ មូលហេតុនេះហើយដែលបង្កឲ្យពួកគេស្លាប់កំឡុងពេលមានផ្ទៃពោះទាំងវ័យក្មេង។ ដោយសារតែពួកគេរៀបការទាំងវ័យក្មេងហើយគ្មានចំណេះដឹងគ្រប់គ្រាន់ដែលធ្វើឲ្យស្រ្តីមួយចំនួនគ្មានមុខមាត់ក្នុងសង្គម ។
តែពួកគេក៏មិនដឹងនោះដែរ មានស្ត្រីមួយចំនួនរងគ្រោះព្រោះតែគ្មាឈាមហូរមកពេលរួមភេទជាមួយនឹងដៃគូស្នេហារបស់ពួកគេ។ មូលហេតុនេះគឺកើតឡើងចំពោះស្រ្តី មិនមានការបិទជិត ឬអាយុ old Puberty ព្រោះស្រទាបព្រហ្មចារីយ៍ មានការប៉ះទង្គិចបន្តិចបន្តួចពេលរួមភេទ នាំគ្មានឈាមហូរធ្លាក់មក ហើយត្រូវគេចោទថាគ្មានភាពបរិសុទ្ឋ ។
ហេតុដូច្នេះសូមយើងគិតដល់ចំណុចខាងលើនេះផង។ សូមបញ្ជាក់ផងដែរថា មានបុរសជាច្រើនដែលចាញ់បោកនូវនារីរកស៊ីផ្លូវភេទ ដោយនារីទាំងនោះឲ្យគ្រូពេទ្យជំនាញ់ដេរនូវស្រទាប់ព្រហ្មចារីយ៍ឡើងវីញ ហើយលក់ដូរក្នុងតម្លៃពិសេស ៕
ប្រែសម្រួលដោយ៖ ឈឹម សុចិត្រា
មតិយោបល់