ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡូ​​​រ៉ា​ ​ម៉​ម​ ​វ​ត្ត​មា​ន​ថ្មី​លើ​ទ​ស្ស​នា​វ​ដ្តី​ខ្ញុំ​

តារាចម្រៀងខ្មែរ រស់នៅក្រៅប្រទេសនាង ឡូរ៉ា ម៉មដែលទទួលបានប្រជាប្រិយភាពនៅកម្ពុជាយ៉ាងគគ្រឹគគ្រេង តាមរយៈបទ “ស្វារាំមុនឃីស” បទ “ស៊ីក្លូ” បទ “ផ្កាព្រហាមរីកពព្រាយ” ។

នៅពេលថ្មីៗនេះ ដែរឡូរ៉ា ម៉ម ត្រូវបានគេដឹងថានាងកំពុងមានវត្តមាននៅលើទស្សនាវដ្តី ខ្ញុំដែលជាទស្សនាមួយ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តដែលចូលចិត្តតាមដាននូវរឿងរ៉ាវរបស់តារា និងឈុតប្លែកៗតាមរយៈទស្សនាវដ្តីមួយនេះ។ វត្តមានរបស់នាងគឺមិនបានលេចមុខនៅលើគ្របទស្សនាវដ្តីមួយនេះ នោះទេ តែគ្រាន់តែដឹងថាវត្តមានរបស់នាងនៅផ្នែកទំព័រ ខាងក្នុងនៃទស្សនាវដ្តីខ្ញុំលេខទី ១៣ ដែលចេញកាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ដោយស្លៀកនូវឈុតព័ណ៌កាប់ស្តាំង។រ៉ូបនេះដែរត្រូវបានគេរចនាឡើង ដោយដាក់វ័ណ្ឌខ្សែខ្មៅ និងឆែក បន្តិចត្រង់គល់ភ្លៅ បញ្ចេញសាច់គល់ភ្លៅ ដល់សររលោង។

ជាមួយនឹងការបង្ហាញរូបរបស់ ឡូរ៉ា ម៉មនៅក្នុងគណនីរបស់ ទស្សនាវដ្តីខ្ញុំលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះដែរ ម្ចាស់គណនីម្នាក់ឈ្មោះ Chan Nita បានComments ថា”Cute” រីឯ Bunma Toya វិញក៏បាន Comments ផងដែរ”Sexy Girl” និងម្ចាស់គណនីមួយទៀតRatanak Visal In ក៏បាន Comments ថា “Nice ” ។

គួរបញ្ជាក់ផងដែរថា ឡូរ៉ា ម៉ម ដែលក្រុមឈ្មោះថា The Like Me’s កាលពីរាត្រី ថ្ងៃសៅរ៍ទី២៦ ខែ ឧសភា ឆ្នាំ ២០១២ ក្រុមនេះ បានបង្ហាញការសម្តែងដែលជាការសម្ដែងផ្ទាល់តាមកញ្ចក់ទូរទស្សន៍លើកដំបូងបង្អស់របស់ ក្រុមនេះនៅក្នុងប្រទេសកម្ពុជា តាមរយៈកញ្ចក់ស្ថានីយ៍ទូរទស្សន៍ CTN ៕

 

មតិយោបល់