ពាក្យចចាមអារ៉ាមដែលគេហទំព័រ ដំណឹងបានចុះកាលពី ១០ ថ្ងៃ មុននោះ ថា “ឱក សុគន្ធកញ្ញាក្លាយជាតួឯករឿងថ្មីរបស់ហង្សមាស” ពាក្យចចាមអារ៉ាម នោះបានក្លាយទៅជាការពិតហើយ ។ខណៈដែលកវី និពន្ធរបស់ហង្សមាលោក ខាំ ភូរិ បានបង្ហោះនូវរូបថត ថតជុំគ្នា ជាមួយនឹង ក្រុមការងារ ហើយ Wall Postលើបណ្តាញទំនាក់ទំនងសង្គមថា “Finish Short Movie ………Gooooooood time” ដែលមានន័យជាខ្មែរថា “បញ្ចប់ការថតរឿងខ្លី ……..ពេលវេលាដ៏ល្អ” ។ ទោះជាយ៉ាងនេះក្តី យើងមិនអាចសុំការស្រាយបំភ្លឹបាននោះទេថា រឿងនេះ មានចំណងជើងអ្វីទៅ ។ប្រការនេះបានធ្វើឲ្យអ្នកគាំទ្រមាន ការចង់ដឹង ចង់ឭថា រឿងខ្លី របស់ ឱក សុគន្ធកញ្ញា ចេញអង្កាល់ ។ ក្រុមការងារដែលចូលរួមផលិតរឿងនេះសុំមិនបញ្ចេញឈ្មោះថា រឿងខ្លីរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា នេះថតចប់ប្រហែល ៥ ទៅ ៦ ថ្ងៃហើយ ដែលបច្ចុប្បន្ននេះ គេកំពុងកាត់ត ។ប្រភពដដែលសុំមិនបញ្ចេញឈ្មោះនេះដែរបានបន្តថា “លោកក៏មិនអាចប្រាប់ថារឿងនេះមានចំណងជើងអ្វីនោះដែរ ហើយចេញនៅលើទីផ្សារនាពេលណាក៏មិនដឹងនោះទេវាអាស្រ័យលើច្បាប់ក្រុមហ៊ុនជាអ្នកកំណត់តែប៉ុណ្ណោះ”៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់