ព័ត៌មានសិល្បៈ និងកម្សាន្ត

មានវីដេអូ៖ នាយគ្រឿនទម្លាយរឿង ក្រុមកំប្លែងពែកមី ធ្លាក់ៗគួរអោយបារម្ភ

ក្នុងជំនួបដោយផ្ទាល់ កាលពីល្ងាចថ្ងៃទី៨ មីនា នៅផលិតកម្ម LD តារាកំប្លែងល្បីឈ្មោះ នាយគ្រឿន ដែលត្រូវគេស្គាល់ថាជាសមាជិកធំក្នុងក្រុមកំប្លែងពែកមី បានអះអាងថា ក្រុមកំប្លែងរបស់ខ្លួន ធ្លាក់ចុះទីផ្សារ និង ប្រជាប្រិយយ៉ាងគំហ៑ុក បើធៀបនឹងរយ:ពេលមុន ដែលរវល់ចេញកំប្លែងរកពេលសម្រាកគ្មាននោះ។ លោកអះអាងក្រុមកំប្លែងទាំងមូល មិនមែនបាត់បង់ការគាំទ្រតែការសម្ដែងខេត្តក្រុងប៉ុណ្ណោះទេ សូម្បីតែការសម្ដែងប្រចាំសប្ដាហ៍លើកញ្ចក់ទូរទស្សន៍ក៏ធ្លាក់ការគាំទ្រខ្លាំងណាស់ដែរ។

នាយគ្រឿន និយាយថា ហេតុផលដែលនាំឲ្យការងាសម្ដែងធ្លាក់ចុះគួរឲ្យបារម្ភដល់សព្វថ្ងៃ គឺដោយសារតែក្រុមរបស់លោកកាន់តែរវល់រាងខ្លួន ហើយលែងមានពេលសមក្រឡា និង រកស្ទីលថ្មី សាច់រឿងប្លែក ដើម្បីឲ្យអ្នកទស្សនាប្លែកភ្នែក។
លោកថាប្រជាប្រិយភាពធ្លាក់ចុះនៅលើកញ្ចក់ទូរទស្សន៍ ក៏មានន័យថាធ្លាក់ចុះទីផ្សារខាងក្រៅផងដែរ ទើបធ្វើឲ្យក្រុមកំប្លែងរបស់លោកចេះតែរកការងារផ្សេងៗ ក្នុងពេលទីផ្សារកំប្លែងជាក្រុម ដែលដឹកនាំដោយនាយពែកមី ជ្រុះបាត់ការងារ។
យ៉ាងណាមិញ លោកថាសម្រាប់ការងារច្រៀងកាត់សក់ គឺនៅតែមានហូរហែរ បើទោះជាធៀបពេលនេះ គឺធ្លាក់ជាមុនយ៉ាងហោចក៏៣០ភាគរយ។

លោកមានគម្រោងប្រមូលសមាជិកក្រុមជជែករកគន្លឹះទប់នឹងការស្រុតចុះ ដើម្បីបានសាច់រឿងប្លែក និងស្ទីលអ្វីថ្មី ឲ្យមានការគាំទ្រឡើងវិញ។ ប៉ុន្តែលោកមិនបានដឹងថា សន្ទុះគាំទ្រ និងអាចដូចដើម ឬ យ៉ាងណានោះទេ។

មតិយោបល់