ព័ត៌មានសិល្បៈ និងកម្សាន្ត

Imogen Thomas ស្រាត​ននល​គោក​ត្រៀម​ខ្លួន​វាយលុក​ទីផ្សារ​

​តារា​ម៉ូ​ដែល Imogen Thomas ដែល​ត្រូវបាន​គេ​ដឹងថា​ជា​តារា​ម៉ូ​ដែល​អាក្រាត​នោះ ថ្មីៗ​នេះ​បាន​បង្ហាញ​ស៊េរី​រូបថត​សិច​ស៊ី​សារជាថ្មី នៅលើ គេហទំព័រ​ផ្ទាល់ខ្លួន ដើម្បី​ត្រៀម​ខ្លួន​វាយលុក​ទីផ្សារ នៅពេល​ខាងមុខ ។​

​បន្ទាប់​ពី​សម្រាល​បាន​កូនស្រី កាលពី​ប៉ុន្មាន​ខែ​មុន​នេះ នាង Imogen Thomas ក៏​ចាប់ផ្តើម​ត្រៀមខ្លួន បង្ហាញ​រូប​សិច​ស៊ី​ជាច្រើន តាម​បណ្តា​សារព័ត៌មាន​ផ្សេងៗ​នៅក្នុង​ស្រុក​។ ជាក់ស្តែង​លើក​នេះដែរ នាង​បាន​ថត​ស្រាត​ននល​គោក ដាក់​លើ​ទំព័រ ផ្ទាល់ខ្លួន ដើម្បី​បញ្ជាក់​ឲ្យ​អ្នកគាំទ្រ​ដឹងថា ទោះបី​សម្រាលកូន​ហើយ​មែនពិត តែ​រាង​នាង​មិន​ចាញ់ តារា​ម៉ូ​ដែល​ផ្សេង​ទៀត​ឡើយ​។​

Imogen Thomas ខ្សែ​រឿង​ដែល​នាង​សម្តែង​ចុងក្រោយ មុន​សម្រាលកូន​នោះ គឺជា​ស៊េរី​រឿង​ភាគ Big Brother ដែល​ជ្រោង​ប្រជាប្រិយភាព​មិន​តិច​នោះ​ទេ​។ ម្យ៉ាងវិញទៀត​នាង​ក៏​ត្រូវបាន​គេ​ដឹងថា ជា​នារី​ម៉ូ​ដែល​មាន​សុដន់​ស្រស់ស្អាត​តាម​បែប​ធម្មជាតិ ដោយ​ទទួលបាន​ការហៅ​ថត​ដាក់​ទស្សនា​វ​ដ្តី FHM ,Nuts និង​បណ្តា​ទស្សនា​វ​ដ្តី​បោះផ្សាយ​ឡើង​សម្រាប់​បុរស​ជាច្រើន​ទៀត​។​
​បញ្ចាក់​ផងដែរ​ថា Imogen Thomas រស់នៅ​អង់គ្លេស និង​ជា​តារា​ម៉ូ​ដែល​ដែល​លេច​មុខ​នៅ​អង់គ្លេស ប៉ុន្តែ​នាង​មាន​សញ្ជាតិ​ដើម​ជា ជនជាតិ វែល ៕
​https://i1272.photobucket.com/albums/y389/domneng/Decore/Decore154/ImogenThomas1_zps24f04f9d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore154/ImogenThomas4_zpsa6082155.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore154/ImogenThomas6_zps53ccb33f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore154/ImogenThomas2_zps94043f22.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore154/ImogenThomas5_zpsb46c80b4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore154/ImogenThomas3_zpscab8b03a.jpg

មតិយោបល់