ព័ត៌មានសិល្បៈ និងកម្សាន្ត

វី ឌីណែត៖ «ម៉ាក់កូននឹកម៉ាក់ សង្ឃឹមថាម៉ាក់បានស្ដាប់លឺ ណាម៉ាក់»

(ភ្នំពេញ)៖ តារាចម្រៀងស្រីរបស់ផលិតកម្ម រស្មីហង្សមាស គឺកញ្ញា វី ឌីណែត ដែលគេស្គាល់ថាជាកូនស្រីរបស់កំពូលតារាជើងចាស់លោក ហួរ ឡាវី បានបញ្ចេញអារម្មណ៍សោ ក សៅមួយនៅទំព័រហ្វេសប៊ុករបស់ខ្លួន ដោយកញ្ញាបានរៀបរាប់ពីជីវិតពិតក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីអ្នកម្ដាយជាទីស្រឡាញ់តែម្នាក់គត់របស់នាង បានចែកឋានទៅកាលពីប៉ុន្មានខែមុននេះ ដោយសារជំងឺកូវីដ-១៩។

ភ្ជាប់ជាមួយរូបភាពអង្គុយយ៉ាងក្រៀមក្រំ កញ្ញា វី ឌីណែត បានសរសេរជាសំណេរ ដែលបង្កប់នូវអារម្មណ៍សោកសៅរបស់នាងយ៉ាងដូច្នេះថា «មានទេអ្នកយល់អារម្មណ៍មួយនេះ? មានទេអ្នកដែលឯកា? មានទេអ្នកដែលយល់ពីចិត្តខ្ញុំ មានទេអ្នកដែលក្បែរខ្ញុំ? ខ្ញុំជឿជាក់ ថាអ្នកដែលធ្លាប់ធ្លាក់ដល់សូន្យដូចខ្ញុំទើបយល់អារម្មណ៍មួយនេះ ម៉ាក់កូននឹកម៉ាក់ សង្ឃឹមថាម៉ាក់បានស្ដាប់លឺណាម៉ាក់»។

ឆ្លើយតបនឹងការបង្ហោះសារនឹករលឹកដល់ម្តាយនៅពេលនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសបណ្តាអ្នកគាំទ្របានចូលរួមលើកទឹកចិត្តដល់តារាស្រីនេះជាបន្តបន្ទាប់។ ក្រៅពីមតិលើកទឹកចិត្ត ក៏មានមតិមួយចំនួនលើកឡើងថា ការរៀបរាប់ខាងលើនេះជាអារម្មណ៍មួយនៅក្នុងបទចម្រៀ ង ថ្មី ប៉ុន្តែគេសន្និដ្ឋានថា នេះគឺជាអារម្មណ៍ពិតក្នុងជីវិតរបស់នាងផងដែរ។

ខណ:បទចម្រៀងថ្មីដែលមានចំណងជើងថា «សូន្យ» ដែលទើបបញ្ចេញថ្មីៗនេះ គឺជាការនិពន្ធទំនុកច្រៀងដោយរូបនាងផ្ទាល់តែម្ដង ហើយបទចម្រៀងនេះ ពិតជាមានអត្ថន័យចាក់ដោតយ៉ាងខ្លាំង រហូតដល់លោក ហួរ ឡាវី ជាឪពុកក៏ទប់អារម្មណ៍មិនជាប់ និងបានរៀបរាប់យ៉ាងសោកសង្រេងថា «អរគុណណាស់កូនស្រី សម្រាប់បទចម្រៀងមួយបទនេះ ប៉ាពិតជានឹកដល់ម៉ាក់កូនណាស់ តែទោះជាយ៉ាងណាក៏កូនត្រូវតែរឹងមាំដើម្បី បន្តទៅមុខទៀត ស៊ូៗកូន» ៕

មតិយោបល់