នៅក្នុងភូមិមួយមានកសិករម្នាក់ឧស្សាហ៍ព្យាយាមក្នុងការធ្វើកសិកម្មដំនាំដាំដុះផ្សេង។ ជារៀងរាល់ថ្ងៃគាត់តែងតែក្រោកពីព្រលឺងដើម្បីទៅដងទឹកក្នុងស្រះយកមកដាក់ក្នុងពាងទឹករបស់គាត់។នៅពេល
គាត់ប្រើប្រាសធុងទាំងពិរដើម្បីរែកទឹកមកផ្ទះ មានធុង មួយធ្លាយហូរទឹកតាមផ្លូវរហូត។ពេលមកដល់ផ្ទះវិញធុងមួយមានទឹកពេញឯធុងមួយទៀត
បានហូរទឹកសឹងអស់ដល់បាត។
ធុងទឹកទាំងពីរបាននិយាយគ្នាថា៖
ធុងទឹកល្អ: ម្ចាស់ស្រលាញ់ឯងយ៉ាងនេះតែឯបើជាទៅបង្ហូរ ទឹកតាមផ្លូវទៅវិញឯងគ្មានប្រយោជន៍សោះ។ឯងមើលខ្ញុំ បានបំពេញ ជាការងារ យ៉ាង ល្អស្រោច ទឹកផ្កា ធ្វើឲ្យផ្កាបានស្រស់ស្រាយឡើង។ ធុងទឹកចាស់ មានការ អាក់អន់ ចិត្តយ៉ាង ខ្លាំង ព្រោះគិតថាខ្លួនមិនមានប្រយោជន៍អ្វី។
ម្ចាស់បានលឺការពិភាក្សារបស់ធុងទឹកទាំងពីរ គាត់ក៏បានយល់ពីហេតុការនេះ។
ថ្ងៃមួយម្ចាស់បានយកធុងទាំងពីរដើរតាមផ្លូវដែលគាត់បានដើររាល់ថ្ងៃ ពេលនោះគាត់បានឃើញ តាមផ្លូវមានផ្កាដុះព្រោងព្រាតជាច្រើន នេះបានមកពីលទ្ធផលរបស់ធុងចាស់ដែលមានហូរទឹកតាមផ្លូវជារៀងរាល់ថ្ងៃ។
នេះបង្ហាញឲ្យយើងឃើញថា គ្មានរបស់ណាមួយដែលគ្មានប្រយោជន៍ នោះតែគ្រាន់ តែដាក់មិនត្រូវកន្លែងដែលគ្នា ប្រយោជន៍៕
មតិយោបល់