ព័ត៌មានជាតិ

Jack london ​អ្ន​​ក​និពន្ធ​រឿង​ប្រ​លោម​លោក​ដ៏​ល្បី​របស់​​អា​មេ​រិក​

Jack london គឺជាអ្នកនិព្ធនប្រលោមលោកជនជាតិអាមេរិចល្បីមួយរូប។មុនពេលដែលគាត់បានទទួលការល្បីល្បាញនោះ ជីវិតរបស់គាត់បានជួបជាមួយការលំបាកជាច្រើន។
កាលពីកុមារ Jack london បានឆ្លងកាត់ការលំបាកនិង នឿយហត់ជាច្រើន ពេញមូយថ្ងៃគាត់ដើរអនាថាតាមឆ្នេរសមុទ្រ San Francisco. គាត់មិនចាប់អារម្មណ៍នឹងការសិក្សានោះទេ មួយថ្ងៃៗ គាត់ចំនាញពេលសំរាប់តែដើរលួចគេដើម្បីចំអែតក្រពះ។
មានថ្ងៃមួយពេលគាត់បានចូលក្នុងបណ្ណាល័យសាធារណមួយ គាត់បានផ្តើមអានសៀវភៅមួយក្បាលមានចំនងជើងថា ដំនើរផ្សងព្រេងរបស់ Robinson គាត់ហាក់បីដូចជាមានអារម្មណ៍ជាក់ចិត្តនឹងដំនើររឿងនោះជាខ្លាំង។ សៀវភៅនោះមានឥទ្ធិពលយ៉ាងខ្លាំងចំពោះជីវិតរបស់គាត់។ ក្នុងពេលគាត់កំពុងអានសៀវភៅទោះការស្រេកឃា្លនបានមកដល់តែគាត់មិនអាចដាក់សៀវភៅចុះដើម្បីទៅញាំបាយបានទេ។ ថ្ងៃបន្ទាប់មកទៀតគាត់បានចូលមកបណ្ណាល័យដើម្បីអានសៀវភៅបន្តទៀត។ពិភពលោកថ្មីមួយបានចាប់កំនើតឡើងនូវចំពោះ

មុខរបស់គាត់ចាប់តាំងពីពេលនោះមកគាត់ចាប់ផ្តើមចូលចិត្តអានសៀវភៅជាខ្លាំង។ជារៀងរាល់ថ្ងៃគាត់បានអានសៀវភៅពី ១០ ទៅ ១៥ ម៉ោង។ពេលគាត់បានអាយុ ១៩ ឆ្នាំគាត់បានសំរេចចិត្តផ្លាស់ប្តូរការរស់នៅរបស់គាត់ពីការរស់នៅដោយសារកំលាំងមករស់នៅដោយសារការប្រើប្រាជ្ញាជំនួសវិញ។
កាលអាយុបាន១៩ ឆ្នាំគាត់បានចូលរៀនក្នុងវិទ្យាល័យ Oakaland ។គាត់បានព្យាយាមរៀនសូត្រមិនថាជាពេលថ្ងៃរឺពេល យប់នោះទេ ភ្លេចញាំ ភ្លេចដេក ហេតុដូចនេះការរីកចំរើនផ្នែកប្រាជ្ញារបស់់
គាត់បានលេចចេញយ៉ាងច្បាស់ ។ គាត់ប្រើរយៈពេលតែ៣ខែប៉ុណ្ណោះសំរាប់សិក្សា កម្មវិធីដែលគេសិក្សារយៈពេល៤ឆ្នាំ។ ក្រោយពេលបានប្រលងជាប់គាត់បានចូលរៀននៅមហាវិទ្យាល័យ។ គាត់ធ្វើគ្រប់ការងារដើម្បីបានប្រាក់សំរាប់ការសិក្សាក្នុងមហាវិទ្យាល័យ គាត់ធ្លាប់ធ្វើជាកម្មករតាមកំពង់ផែ ជូតលាងផ្ទះឲ្យគេ លាងចានតាមហាង និង ជាកម្មករតាមរោងចក្រទៀតផង។
មានថ្ងៃមួយក្នុងក្រពះឃា្លនយ៉ាងខ្លាំង តែគាត់មានប្រាក់ត្រឹមតែ ២ដូល្ហា គាត់ក៏បានសំរេចចិត្តឈប់ធ្វើការដោយប្រើប្រាស់កំលាំងទៀតហើយ បានប្តេជ្ញាថានឹងលះបង់ជីវិតដែលនៅសស់សល់របស់ខ្លួនដើម្បីបុព្វហេតុរបស់វប្បធម៍មនុស្សជាតិវិញ។
នេះជារឿងដែលបានកើតឡើងក្នុងឆ្នាំ ១៨៨៩ ។៥ឆ្នាំ កន្លងមកគាត់បានបោះពុម្ពផ្សាយ សៀវភៅប្រលោមលោក ៥ក្បាល និង ១២៥ក្បាលសៀវភៅប្រលោមលោកខ្លី។ គាត់បានក្លាយជាមនុស្សម្នាក់ដែលល្បីក្នុងចំនោមអ្នកសិល្បៈរបស់អាមេរិច។
ស្នាដៃវប្បធម៏របស់ Jack London មិនត្រឹមតែផ្លាស់ប្តូរជីវិតរបស់គាត់នោះទេ ថែមទាំងបានបង្កើតនូវវប្បធម៏ដ៏ល្អប្រសើរមួយក្នុងប្រព័ន្ធអប់រំរបស់ប្រទេសអាមេរិចទៀតផង៕

ប្រែសម្រួលអត្ថបទ ដោយ៖ ម៉ៅ សុខេន

 

មតិយោបល់