ព័ត៌មានសិល្បៈ និងកម្សាន្ត

បាត់មុខយូរ! ពេលនេះ ប៊ុត សីហា ស្រាប់តែធ្លាយដំណឹងថា កំពុងត្រៀមស្វាគមន៍កូនដំបូង ជាមួយគូស្នេហ៍ថ្មី

(ភ្នំពេញ)៖ ទស្សនិកជនពិតជាស្គាល់ លោក ប៊ុត សីហា ច្បាស់ហើយ ត្បិតលោក គឺជា អតីត ម្ចាស់ ពា ន រង្វាន់នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក «The Voice Cambodia» រដូវកាលទី១។ តែយ៉ាងណា ក្រោយមានរឿងមួយចំនួននាពេលកន្លងមក លោកហាក់ស្ងប់ស្ងាត់យ៉ាងខ្លាំង ទើបតែពេលនេះ ត្រូវបានគេទម្លាយឱ្យដឹងថា កំ ពុង តែ សង្ងំសាង សុភមង្គល ជាមួយ នឹងគូស្នេហ៍ថ្មី ព្រមទាំងត្រៀមសម្រាលកូនដំបូង ជា មួយ គ្នា ថែម ទៀតផង ។

យោងតាមសំណេរប៉ុន្មានបន្ទាត់បង្ហោះដោយគណនីហ្វេសប៊ុកមួយ ដែលគេដឹងថា ជា គូ សេ្នហ៍ថ្មីលោក ប៊ុត សីហា កាលពីថ្មីៗកន្លងទៅនេះ បានឱ្យដឹងយ៉ាងដូច្នេះថា «See you soon baby តែចាញ់ដល់ហើយកូន ចឹងបានគេថាចាញ់កូនពិបាកណាស់ ឥឡូវស្គាល់ ហើយ » ។

គួរជម្រាបថា ប៊ុត សីហា គឺជាតារាចម្រៀងមួយរូប ដែលធ្លាប់មានប្រជាប្រិយភាពខ្លាំងបំផុត បន្ទាប់ ពី បាន សាង កេរ្ដិ៍មួយប្រាវ ជាមួយរស្មីហង្សមាស ក្រោយជាប់ជាម្ចាស់ ពាន រង្វាន់ កម្ម ពិធី ចម្រៀងលំដាប់ពិភពលោក «The Voice Cambodia» រដូវកាលទី១ ។ ប៉ុន្តែកេរ្ដិ៍ឈ្មោះ ល្បី ល្បាញមិនបានប៉ុន្មាន ប៊ុត សីហា ក៏បានរងអាស្រូវថា បានប្រើប្រាស់គ្រឿងញៀន និង ជាមនុស្សមិនគោរពពេលវេលា ហើយអ្វីៗគ្រប់យ៉ាងដែល ប៊ុត សីហា បាន ខំប្រឹង ប្រែង ទាំង អំបាលមាណ ក៏ត្រូវបានរលាយដូចអំពិលត្រូវថ្ងៃ

មតិយោបល់