ស្រ​ក់​ទឹ​ក​មា​ត់​ពេ​ល​ឃើ​ញ​ប​ប​រ​សា​ច់​ជ្រូ​ក​

នៅរសៀលនេះដែរគេហទំព័រដំណឹង សូមណែនាំនូវអាហារសំរន់ម្យ៉ាងដែលមានឈ្មោះថា បបរសាច់ជ្រូក ដែលមើលទៅស្រក់ទឹកមាត់ក្នុងអំឡុងស្មាននេះផង ! នរណាមិនស្រក់ទឹកមាត់នោះ ? ដែលគ្រឿងផ្សំ និងវិធីធ្វើដូចខាងក្រោម៖

គ្រឿងផ្សំ ៖

– សាច់ជ្រូក ឆ្អឹងជ្រូក (យកឆ្អឹងស៊ុប)
– ផ្សិតក្រៀម
– ការ៉ុត ដំឡូងបារាំង ផ្សិតចំបើង ខ្ទឹមបារាំង សណ្តែកបណ្តុះ ជីបន្លា
– សៀងផ្អែម
– អង្ករ
– ដុំស៊ុប ស្ករស អំបិល ម្រេច ទឹកត្រី ខ្ទឹមស

របៀបធ្វើ ៖

ដាំទឹកស្ងោរឆ្អឹងជ្រូក ហាន់សាច់ជ្រូកជាបន្ទះតូចៗ ឆ្អឹងជ្រូកកាប់ជាដុំៗ ត្រាំផ្សិតក្រៀម រួចហាន់ជាចំណិតតូចៗ ហាន់ការ៉ុត និងដំឡូងបារាំងជាដុំតូចៗ ហាន់ផ្សិតចំបើង (១ពុះជា២រឺជាបួន) ហាន់ខ្ទឹមបារាំងតាមបណ្តោយស្តើងៗ ចិញ្ច្រាំខ្ទឹម ពេលទឹកពុះ ដាក់ដុំស៊ុប១ដុំ រួចដាក់ឆ្អឹងជ្រូក សាច់ជ្រូកនិងការ៉ុតចូល។

រំងាស់មួយស្របក់ ដាក់ផ្សិតក្រៀម និងដំឡូងបារាំងចូល ដាក់អំបិល ស្ករ ម្រេច ទឹកត្រី លាងអង្ករ រួចសម្រិតទឹកចេញអោយអស់ ប្រើចង្ក្រានមួយទៀត បំពងខ្ទឹមស រួចចាក់អង្ករដែលលាងរួចចួលឆាមួយសន្ទុះ ចាក់អង្ករដែលឆារួចចូលឆ្នាំងបបរ រួចដាក់ផ្សិតចំបើងចូលរំងាស់រហូតដល់អង្កររីក។ ភ្លក់តាមរសជាតិដែលចូលចិត្ត រួចបង់ខ្ទឹមបារាំងចូលទុកជាការស្រេច។

ចំណាំ៖ប្រសិនបើលោកអ្នក ដាក់ប្រហិត សាច់បាត់តេ និងបង្គា បន្ថែមទៀត នោះរិតតែ គួរឱ្យឆ្ងាញ់មួយកម្រិត ផងដែរ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *