កាលពីថ្ងៃទី ២៨ ភ្នាកងាររបស់ Lee Hyori របស់ផលិតកម្ម B2M Entertainment បាននិយាយឲ្យដឹងថាតារាចម្រៀងស្រីរូបនេះនឹងមិនឈប់ពីសង្វៀនសិល្បៈនោះទេហើយនាងនឹង ផ្សព្វផ្សយខ្លួនជូនពិភពលោកឲ្យដឹងក្នុងពេលឆាប់ៗខាងមុខនេះ។ ប្រភពដដែលបានបន្តថា“ប្រសិនបើការផលិតនិងក្រុមហ៊ុនត្រូវការនាងនោះយើងនឹងឲ្យនាងផ្សព្វផ្សាយនូវពាណិជ្ជកម្ម”។ ប្រភពដដែលបាន បញ្ជេញចំណាប់អារម្មណ៍ថា តាំងពីLee Hyoriបានបង្ហាញចំណាប់អារម្មណ៍ការការពារសត្វ និងបរិស្ថាននោះនាងក៏បានបញ្ឈប់នូវការផ្សព្វផ្សាយចំពោះក្រែបលាបបបូរមាត់។ ពួកគេបានបន្ថែមទៀតនាងនឹងធ្វើការសម្រេចចិត្តផ្លាស់ប្តូរក្នុងពេលឆាប់ៗខាងមុខនេះបើមិនដូច្នោះ ទេនាងនិងមិនអាចទទួលយកនូវការផ្សាយនូវផលិតផលជាបន្តទៀតទេ អាចនិយាយបានថា គឺឈប់បង្ហាញខ្លួនក្នុងសង្វៀនសិល្បៈ ក៏ដូចជាការផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនផលិតផលចឹង។ តែទោះជាយ៉ាងណាក្តីនាងក៏បានកុងត្រាបន្តឲ្យក្រុមហ៊ុនផងដែរសម្រាប់ការផ្សាយពាណិជ្ជកម្មប៉ុន្តែមិនទាន់ដឹងថានឹងឲ្យចេញចំពោះការផ្សាយនូវអ្វីនៅឡើយនោះទេ៕
មតិយោបល់