ព័ត៌មានសិល្បៈ និងកម្សាន្ត

សេដ្ឋីនីទ្រព្យសម្បត្តិវាល់លាន Kylie Jenner មិនខ្វល់ព័ត៌មានមានផ្ទៃពោះ ងាកមកតុបតែខ្លួនសិចស៉ីធ្វើប្រងើយ

សេដ្ឋីនីដែលមានទ្រព្យសម្បត្តិវាល់លាន Kylie Jenner បានបង្ហាញឈុតសម្លៀកបំពាក់ស៊ិចស៊ីជាច្រើនឈុត ដែលបញ្ចេញរាងយ៉ាងចាស់ដៃតែម្តងនៅក្នុងបណ្តាញសង្គម ធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនទាំងពួងផងដែរ ។ ការបញ្ចេញភាពសិចស៉ីរបស់នាងនៅពេលនេះ ស្របពេលដែលមាន ព័ត៌មានថា តារាល្បីរូបនេះមានផ្ទៃពោះជាលើកទី ២ តែយ៉ាងណា Kylie Jenner ហាក់នៅស្ងៀមស្ងាត់មិនមានការឆ្លើយតបនោះទេ ហើយថែមទាំងបានបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹក ដើម្បីផ្សព្វផ្សាយម៉ាកសំលៀកបំពាក់ហែលទឹកថ្មីទៀតផង។

ជាមួយគ្នានេះ Kylie Jenner បង្អួតរាងដ៏ក្តៅគគុករបស់នាងក្នុង ប៊ីគីនីពណ៌លឿង កាលពីថ្ងៃទី ៣០ ខែសីហា មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យ ២៤ ឆ្នាំរូបនេះក៏បានពាក់ឈុតហែលទឹកពណ៌ទឹកក្រូចដ៏ស៊ិចស៊ីមួយទៀតដែរ។ ដោយ Kylie Jenner កំពុងធ្វើការលើឈុតហែលទឹកដែលមានឈ្មោះថា Kylie Swim ពោលគឺនាងធ្វើជាគំរូសម្រាប់ផលិតផលផ្ទាល់ខ្លួន។

គួរបញ្ជាក់ផងដែរថា ប្រភពជាច្រើនបានបញ្ជាក់ប្រាប់សារព័ត៌មាន Hollywood ថាKylie Jenner កំពុងមានផ្ទៃពោះកូនទី ២ ជាមួយតារារ៉េប Travis Scott ។ ជាមួយគ្នានោះ ទំព័រ Pagesix បានដកស្រង់ប្រភពបាននិយាយថាគ្រួសារ Kardashian – Jenner បច្ចុប្បន្នរីករាយនឹងដំណឹងល្អដែល Kylie មានផ្ទៃពោះ ហើយបានបង្ហាញថាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Kylie Cosmetics ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមានកូនបន្ថែមទៀតហើយបានគ្រោងមានផ្ទៃពោះមួយឆ្នាំហើយ៕

មតិយោបល់