ព័ត៌មានសិល្បៈ និងកម្សាន្ត

ខា​ត់​ ​សុ​​​ខឹ​ម​ ​អ​ង្វ​រ​​កូ​ន​​ច​ង់​​បា​ន​​ប្តី​​

​កាលពី​ល្ងាច​ថ្ងៃអាទិត្យ យប់មិញ​នេះ​ក្នុង​កម្មវិធី តន្ត្រី​ពិសេស របស់​ស្ថានីយ៍​ទូរទស្សន៍​ហង្ស​មាស​HDTV គេ​ក៏​សង្កេតឃើញ​វត្តមាន​របស់ តារាចម្រៀង សម្លេង​ស្អក មេម៉ាយ​កូន​មួយ ខាត់ សុ​ខឹម ផងដែរ ដោយ​ដឹក​ដៃ អនាគាត់​ស្វាមី លោក ផា​ណូ រួម​គ្នា​ឡើង​ច្រៀង​បទ “​ពេលវេលា​” ដែល​ជា​សំនៀង​ដើម​របស់​លោក ណុប បា​យ៉ា​រិទ្ធ និង​កញ្ញា សុគន្ធ និសា​។​
​ក្នុងការ​បង្ហើរ​សំនៀង​នេះដែរ គេ​ឃើញ​ខាត់ សុ​ខឹម ស្រក់​ទឹកភ្នែក អួលដើមករ ខណៈ​ដែល​ច្រៀង​បទ ពេលវេលា រួមគ្នា​នេះ​។ បញ្ចប់​នូវ​បទ​ចម្រៀង​នេះ​លោក ផា​ណូ បាន​និយាយថា “​ស្នេហា​របស់​គាត់​ដូចជា​បទ ចម្រៀង​នេះ​ចឹង​” ។​ចំណែក​ខាត់ សុ​ខឹម វិញ បាន​និយាយ​ផងដែរ​ថា “​នាង​ក៏​សូម​អរគុណ​ដែរ​ដល់ អ​នា​គត់​ស្វាមី​លោក ផា​ណូ ដែល​មិន​ស្អប់ខ្ពើម​ដល់​រូបនាង ទោះបីជា​នាង​មាន​កូន​មួយ​ក្តី និង​មាន​អាយុ បង​ក្តី តែ​លោក ផា​ណូ នៅតែ​ស្រលាញ់ អស់ពី​ដួងចិត្ត​” និង​ដឹក​ដៃ​គ្នា​ចូល​រោងការ នៅ​ថ្ងៃ​ទី ១២ ខែ ១២ ឆ្នាំ ២០១២ ខាងមុខនេះ​។​

​ស្របពេល​ជាមួយនឹង​គ្នា​នេះ​ដែរ ខាត់ សុ​ខឹម បាន​ដឹក​ដៃ​កូនប្រុស​របស់​ខ្លួន ឡើង​លើ​ឆាក​ការប្រគុំ​តន្ត្រី​នេះ ដោយ​ចង់បង្ហាញ និង​ជម្រះ​មន្ទិលសង្ស័យ ខ្លាច​ទស្សនះ​មហាជនគិត​ខុស​លើ​រូបនាង ដោយ​ប្រការ​ណាមួយ ឬ​ខ្លាច​មហាជន​គិតថា កូនប្រុស​របស់​នាង មិន​ពេញចិត្ត និង​អ​នា​គត់​ស្វាមី​រូបនេះ​។ ដោយហេតុនេះ​ហើយ ទើប​នាង​បាន​សួរ​ទៅ​កូនប្រុស​របស់​នាង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នេះ ថា​”​ឲ្យ​ម៉ាក់​រៀបការ​ជាមួយនឹង ពូ​ផា​ណូ អត់​?”​។ ស្កា​យ​ហាក់ដូចជា​មិន​ស្គាល់​ឈ្មោះ​ថា ផា​ណូ នេះ ក៏​ធ្វើ​ភ្នែក​ឡេឡង់ ខ​ណះ​នោះ​ខាត់ សុ​ខឹម ក៏​សួរ​ម្តងទៀត “​និយាយ​ទៅ កូន ឲ្យ​ម៉ាក​រៀបការ​ជាមួយនឹង ពូ​បញ្ញា អត់​?” សកម្មភាព​កូន​ធ្វើ​មិនដឹង​ស្អី​នេះ​បាន​ធ្វើឲ្យ​ខាត់ សុ​ខឹម រៀង​ស្រងាកចិត្ត ខ្លាច​កូន​និយាយថា ទេ នោះ​ប្រាកដជា​ខ្មាស់​គេ​។ តែ​ទោះជា​យ៉ាងណា​លទ្ធផល ត្រូវ​បាន​ឲ្យដឹងថា កូន​របស់​នាង​យល់ព្រម ឲ្យ​ខ្លួន​រៀបការ​ជាមួយ​នឹង អ​នា​គត់​ស្វាមី​ឈ្មោះ ផា​ណូ នេះឯង​៕

មតិយោបល់