ភ្នំពេញៈ ការប្រកួត The Voice Season 2 នៅសប្ដាហ៍ទី៣ ដែលបានចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ ហង្សមាស នៅយប់ថ្ងៃទី១ ឧសភា គេកត់សម្គាល់ថា បេក្ខជន ២រូប គឺ ឃី សុឃុន មកពី ខេត្តកំពង់ធំ និងបេក្ខជន ថែល ថៃ មកពី ខេត្តកំពង់ចាម បានធ្វើឲ្យអ្នកទស្សនា ទាំងផ្ទាល់ និងតាមកញ្ចក់ទូរទស្សន៍ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ ពួកគេទាំងពីរ បកស្រាយបទចម្រៀងរួមគ្នា ក្រោមចំណងជើងថា «ខឹង ឬស្អប់ អាចជេរបងបាន» បានល្អយ៉ាងល្អ ក្នុងវគ្គ The Battle ទៀតផង។
អ្នកទាំងពីរ ជាកូនក្រុមរបស់ Coach កញ្ញា ប៉ុន្តែតារាចម្រៀង ឱក សុគន្ធកញ្ញា មិនទាន់ទាំងធ្វើការជ្រើសរើស យកអ្នកណាម្នាក់ផង គេឃើញ Coach សុវណ្ណរាជ និង ណុប បាយ៉ារិទ្ធិ ដណ្ដើមគ្នា Steal បាត់ទៅហើយ។ ប៉ុន្តែនៅពេល Coach កញ្ញា បានសម្រេចជ្រើសយក ថែល ថែ គេឃើញ Coach ពេជ្រ សោភា ក៏បានចូលរួម Steal ផងដែរ ដែលនាំឲ្យបេក្ខជន ឃី សុឃុន មានគ្រូបង្វឹកដល់ទៅ ៣រូប ដណ្ដើមគ្នា យកធ្វើជាកូនក្រុម ទៅកាន់វគ្គ Live Show ខាងមុខ។
យ៉ាងណាក៏ដោយ នៅវិនាទីចុងក្រោយ បេក្ខជន ឃី សុឃុន បានជ្រើសយក Coach ឆន សុវណ្ណរាជ បើទោះជា Coach ២រូប ផ្សេងទៀត បានប្រើអស់សមត្ថភាព ដើម្បីប្រទាញយក។
អ្នកទាំងពី គឺជាតារាចម្រៀងតាមក្លឹប និងវង់អកកេស ដែលត្រូវគេកត់សម្គាល់ថា មានទឹកដមសំឡេង យ៉ាងខ្លាំង ហើយលោក ក៏ជាបេក្ខជនទី១ ក្នុងសប្ដាហ៍ទី៣ ដែលមានឱកាស ត្រូវបាន Coach ដល់ទៅ ៣រូប ដណ្ដើមគ្នា ផងដែរ៕
មតិយោបល់