ព័ត៌មានជាតិ

វិធី​​ឆា​ម្រះ​មិន​ឲ្យ​​ល្វីង​

​នៅ​រសៀល​នេះដែរ​គេហ​ទំ​ព៍រ ដំណឹង​សូម​ណែនាំ នូវ​វិធី ម្យ៉ាង​ក្នុង​ការធ្វើ​មិន​ឲ្យ​ម្រះ​ល្វីង​បាន​។ ស្ត្រី​មេផ្ទះ​ខ្លះ នៅពេល​ច្នៃ​មុខម្ហូប​ឆា​ម្រះ តែង​មាន​បញ្ហា​ត្រង់​ម្រះ​មាន រសជាតិ​ល្វីង ធ្វើ​អោយ​កូនៗ​ពិបាក​ទទួលទាន ។​

​តែ​អ្នក​អាច​មាន​វិធី​ឆា​ម្រះ​អត់​ល្វីង​បាន ដោយ​យក​ម្រះ​មក​ពុះ​យក​គ្រាប់ និង​ពោះ​ខាងក្នុង​ចេញ រួច​ហាន់​ជា​ចំណិត ។​បន្ទាប់មក ដាក់​ប្រេងឆា ឬ​ខ្លាញ់​អោយ​ក្តៅ រួច​ដាក់​ម្រះ​ចូល ប្រើ​វែក​ឆា ចូក​ត្រឡប់​វា​ចុះ​ឡើង រួច​ដួស​ដាក់​កញ្ច្រែង អោយ​ស្រស់​ខ្លាញ់ ហើយ​ប្រើ​ខ្លាញ់​ថ្មី សម្រាប់​ឆា នោះ​ធានា​ថា​ម្រះ នឹង​មិន​ល្វីង​ទៀតឡើយ ៕


មតិយោបល់