ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រពៃណាស់! អាយដល ឈិន ឡុង បរិច្ចាគម៉ាស់ចំនួន១លាន៥ម៉ឺនម៉ាស ជូនដល់កម្ពុជា

 

(ភ្នំពេញ)៖ គួរឲ្យសរសើរចំពោះទឹកចិត្ត របស់ លោក Jackie Chan ដែលខ្មែរតែងហៅ «ឈិន ឡុង» តារាសម្ដែងដ៏ល្បាញល្បីរបស់ហុងកុង បានបរិច្ចាគម៉ាស់ចំនួន១លាន៥ម៉ឺនម៉ាស ជូនដល់កម្ពុជា ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ម៉ាស់ទាំងនោះ បានមកដល់រាជធានីភ្នំពេញហើយ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលតំណាងដយ លោក Winston Wang បានប្រគល់ម៉ាសជូនដល់មន្ទីរពាក់ព័ន្ធនានា ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ទឹកចិត្តដ៏ថ្លៃថ្លាររបស់តារាសម្តែង ហុងកុង ឈិនឡុង នៅពេលនេះ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា ដែលនិយមទស្សនាភាពយន្តលោកសម្តែង មានក្តីរំភើបចិត្តជាខ្លាំង និងបានពោលពាក្យថ្លែងអំណរគុណដល់តារាល្បីរូបនេះផងដែរ ចំពោះទឹកចិត្តចែករំលែក ក្នុងកាលៈទេសៈកូវីដ-១៩នេះ៕

មតិយោបល់