កំពូលតារាសម្តែង Lee Min Hon នៅពេលថ្មីៗមកនេះបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយរឿងចុងក្រោយរបស់ខ្លួនក្រោមចំណងជើងថា “Faith.” ។
កាលពីថ្ងៃទី ២ ខែ ធ្នូ កន្លងទៅនេះ Lee Min Hon ក៏បានធ្វើសន្និសិទកាសែតមួយដើម្បីរឿង “Faith.” នេះផងដែរ នៅឯ Yokohama Grand InterContinental Hotel ដោយបាននិយាយថា”ព្រោះតែរឿងនេះត្រូវបានថតចុងក្រោយ ដោយប្រើរយៈពេលយ៉ាងយូរបំផុត ទម្រាំនិងចប់ ដែលធ្វើឲ្យខ្ញុំមិនមាវត្តមានជួបនឹង Fan នោះ ។តែពេលនេះខ្ញុំបានត្រលប់មកវិញហើយ ស្របពេលនឹងរដូវត្រជាក់ឈានចូលមកដល់ ហើយវាក៏កៀកនឹងបុណ្យ Christmas និងចង់ចំណាយពេលខ្លះជាមួយនឹង Fan ធ្វើរឿង ដែលមិនអាចបំភ្លេចបានជាមួយនឹងគ្នា”។
សម្រាប់រឿងនេះដែរនឹងមានលើរលកធាតុអាកាសរបស់បណ្តាញទូរទស្សន៍ NOTTV នៅក្នុងប្រទេសជប៉ុន ដោយចាប់ពីថ្ងៃទី ៥ ខែ ធ្នូ នេះខាងមុខនេះ រៀងរាល់ថ្ងៃ អង្គារ និងពុធ។ ហើយចំណែក ឯ DVD វិញ នឹងចេញលក់នៅលើទីផ្សារ នាឆ្នាំក្រោយ៕
មតិយោបល់