ព័ត៌មានសិល្បៈ និងកម្សាន្ត

គុណ​សម្បត្តិ ​និង​ គុណ​វិបត្តិ​​នៃ​​ការ​ពាក់​​ទ្រនាប​់​ជើង​កែង​ចោត​​

វាពិតជាមានសំណាងណាស់ សម្រាប់ស្ត្រីណាដែលមានកំពស់ខ្ពស់ពីកំណើតមក។ ភាពខ្ពស់ស្រលះ គឺធ្វើ អោយសម្រស់របស់រាងកាយអ្នក កាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត។ ការពាក់ស្បែកជើងកែងចោត គឺជា ជម្រើសមួយសម្រាប់ ការមើលទៅអោយឃើញខ្ពស់សម្រាប់ស្ត្រី ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមិនត្រូវបានគេ ពាក់សម្រាប់តែការលើកកំពស់តែ មួយមុខនោះទេ ។ ស្បែកជើងមានកែងទាំងអស់នោះ គឺមានគ្រប់ខ្នាតសម្រាប់ ផ្គួបជាមួយនឹង រូបរាងផ្សេងៗគ្នារបស់ស្ត្រីម្នាក់ៗ។

ការពាក់ស្បែកជើងកែងខ្ពស់ ធ្វើអោយស្ត្រីមើលទៅកាន់តែមានភាពស៊ីវីល័យ មានភាពជឿជាក់លើខ្លួនឯង និង មានភាពខ្ពស់ស្រលះ ប៉ុន្តែវាក៏អាចបណ្តាលអោយពួកគេមានការឈឺចាប់ខ្នងផងដែរ។ ទាំងនេះគឺជា គុណសម្បត្តិ និង គុណវិបត្តិនៃការពាក់ស្បែកជើងកែងចោត ។

គុណសម្បត្តិនៃការពាក់ស្បែកជើងកែងចោត

ស្បែកជើងកែងខ្ពស់មួយគូ គឺពិតជាមិត្តភក្តិដ៏ល្អសម្រាប់ស្ត្រី តាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉ះ ។ ការពាក់ស្បែកជើង កែងចោតគឺ ជាសម្រស់ដ៏ទាក់ទាញមួយយ៉ាងប្រាកដ។ សូមក្រលេកមើលពីគុណសម្បត្តិនៃការពាក់ស្បែកជើងកែង ចោតនេះ ៖

ជួយអោយស្ត្រីមើលទៅខ្ពស់ស្រលះ

ការពាក់ស្បែកជើងកែង អាចជួយបង្កើនកំពស់របស់អ្នក ចាប់ពី ៥ ទៅ ៦អ៊ីញ បានយ៉ាងច្រើនបំផុត។ វាពិតជា មានសារៈប្រយោជន៍ចំពោះស្ត្រីទាំងឡាយណាដែល ស្រលាញ់ការមើលទៅឃើញខ្ពស់។ ស្ត្រីភាគច្រើន ចូលចិត្ត នូវអារម្មណ៍ដែលទទួលបាន ការទាក់ទាញតាមរយៈការមើលទៅឃើញខ្លួនឯងខ្ពស់ ដោយការពាក់ស្បែកជើងកែង ចោត។ ស្ត្រីក៏ហាក់ដូចជាមើលទៅ ឃើញមានភាពឆ្លាតវ័យ និង រូបរាងយ៉ាងសាកសមដោយសារការពាក់ស្បែក ជើងកែងចោតទាំងអស់នេះ ។

វាជាកាបង្ហាញស្ទីលទំនើបទាន់សម័យ

ស្បែកជើងកែងចោត អាចផ្តល់អោយអ្នកនូវ ការមើលទៅក្នុងភាពទាន់សម័យ ទៅគ្រប់ផ្នែកទាំងអស់នៃ សោភណ័ភាពរាងកាយរបស់ស្ត្រី។ គ្មានអ្វីដែលមើលទៅ សិចស៊ីជាងការពាក់សំពត់ខ្លី ជាមួយនឹងស្បែកជើងកែង ចោតនោះទេ។ បន្ថែមពីការផ្តល់ស្ទីលទំនើបដល់ស្ត្រីទាំងឡាយ វាក៏បានផ្តល់ផងដែរនូវ ចំណាប់អារម្មណ៍ជាច្រើន ពីអ្នកដទៃ។ វាក៏បាន បន្ថែមស្ទីល ទៅក្នុងដំណើរដើររបស់អ្នកផងដែរ ។

បង្ហាញអោយអ្នកនូវរូបរាងកាយដ៏សាកសម

បន្ទាប់ពីបាន ពាក់ស្បែកជើងកែងខ្ពស់ហើយស្ត្រី ហាក់នឹងមានអារម្មណ៍ថាខ្លួន ទទួលបាននូវរូបរាងកាយកំពស់ យ៉ាងសាកសម។ កែងចោតទាំងនោះ ហាក់នឹង នាំយកមកអោយអ្នកនូវ រូបរាងកាយមួយប្រកបដោយ ភាពទាក់ ទាញ។ វាក៏បានបន្ថែមផងដែរដល់ស្ត្រី នូវទំនុកចិត្តចំពោះខ្លួនឯងខណៈពេល ដែលពួកគេ កំពុងពាក់វា។ លើកលែងតែ ក្នុងករណី ដែលស្ត្រីខ្លះ ដែលកម្រនឹងបានពាក់វាពីមុនមក។ មានស្ត្រីមួយចំនួន អាចនឹងមាន អារម្មណ៍អាម៉ាស ប្រសិនបើពួកគេ ពាក់វាជាលើកដំបូង។ ប្រសិនបើអ្នកបានទិញស្បែកជើងកែងចោតនេះ បានមួយសម្រាប់ហើយ អ្នកអាចរៀនអនុវត្តពាក់វាដើរនៅក្នុងផ្ទះ ជាមុនសិន។ វាអាចជួយអោយអ្នក ជៀសវាងពី ភាពឆ្គាំឆ្គងដែលអាចកើតមាន នៅពេលអ្នកពាក់វាដើរចេញមកខាងក្រៅផ្ទះ ។

វាធ្វើអោយជើងរបស់អ្នកទាំងពីរ មើលទៅស្រស់ស្អាត

កែងស្បែកជើង អាចជួយលើកសម្រស់នៃជើងទាំងពីររបស់អ្នក។ សម្រាប់ស្ត្រីទាំងឡាយណា ដែលចូលចិត្ត ស្លៀកសំពត់ខ្លី គឺវាអាចធ្វើអោយជើងរបស់ពួកគេ មើលទៅកាន់តែមានភាពទាក់ទាញ ជាមួយនឹងកែងស្បែកជើង ចោតទាំងអស់នេះ ។ វាជួយអោយ ជើងរបស់អ្នកមើលទៅ មានភាពវែងស្រលូន ស្អាត។

វាជួយលើកសំលៀកបំពាក់របស់អ្នកអោយកាន់តែមាន ភាពស្រស់ស្អាតថែមទៀត

ស្បែកជើងកែងចោត ជួយបន្ថែមសម្រស់ទៅដល់សំលៀកបំពាក់របស់អ្នក។ កែងស្បែកជើងដែល មានរាង ប្រអប់ និង រាងសាជីគឺ មានភាពសាកសមនឹង ប្រដាប់តែងកាយផ្សេងទៀត។ កែងស្បែកជើង ដែលមានរាងស្រួច គឺធ្វើអោយសំពត់ខ្លី និង អាវផាយមើលទៅកាន់តែទាក់ទាញ។ ហើយការពាក់ស្បែកជើងកែងដែលមានបាតរាបស្មើ ជាមួយនឹងខោ ឬ ខោខូវប៊ួយ ក៏ផ្តល់អោយអ្នកនូវភាពសាកសមផងដែរ។ ប្រសិនបើអ្នក មិនចង់បង្ហាញកែងរបស់ស្បែកជើងអ្នក ប៉ុន្តែអ្នកចង់មើលទៅឃើញរាងអ្នកខ្ពស់ នោះអ្នកអាចពាក់វាជាមួយនឹង សំពត់ ឬ រ៉ូបវែង ។

គុណវិបត្តិនៃការពាក់ស្បែកជើងកែងខ្ពស់

ស្បែកជើងកែង និង ការឈឺចាប់គឺជាផ្នែកមួយដែលកើតមានរួមគ្នា ។ ទោះជាស្ត្រីមើលទៅក្នុងភាពទាក់ទាញ ក្នុងសម្រស់នៃការពាក់ស្បែកជើងកែងចោតនេះ ពួកគេក៏ត្រូវទទួលរងការឈឺចាប់ជាច្រើន ពីផលរំខានរបស់ពួកវាផងដែរ ។ ទាំងនេះគឺជា ឥទ្ធិពលអាក្រក់ទាំងឡាយនៃការពាក់ស្បែកជើងកែងចោត ។

ឈឺចាប់នៅប្រអប់ជើង

មានស្ត្រីភាគច្រើន ទទួលរងការឈឺចាប់នៅនឹងជើង បន្ទាប់ពីពួកគេបាន ដើរជាមួយនឹងស្បែកជើងកែងចោត នេះ។ ដោយសារតែវាមានកែងខ្ពស់ ទំងន់នៃរាងកាយទាំងអស់ត្រូវបានសង្កត់ទៅលើ ប្រអប់ជើងរបស់អ្នក។ ប្រសិនបើវាកើតមានក្នុងរយៈពេលយូរនោះ វាអាចបណ្តាលអោយអ្នកមាន ការឈឺចាប់នៅត្រង់ប្រអប់ជើង និង ថែមទាំងនៅត្រង់ត្រគាកផងដែរ។

មានភាពពិបាកក្នុងការដើរ

មានស្ត្រីជាច្រើន យល់ឃើញថាខ្លួនឯងពិតជាមានការលំបាកក្នុងការដើរជាមួយនឹង ស្បែកជើងកែងខ្ពស់ទាំង នេះ។ ការពាក់ស្បែកជើងកែងចោតដើរក្នុងចំងាយឆ្ងាយ ពិតជាបានធ្វើអោយអ្នកមានភាពឈឺចាប់។ វាជារឿយៗ គឺបណ្តាលអោយអ្នក ឈឺនៅត្រង់កែងជើង ដោយសារតែអ្នកដើរ ឬ ឈរយូរពេក។ ហើយដំណើររបស់អ្នក ក៏អាច មើលទៅឃើញឆ្គងផងដែរ។ ភាពពិបាកនៅក្នុងការដើរ ក៏អាចបង្កើនឱកាសនៃការបាត់បង់លំនឹងរាងកាយ និង ថែមទាំងអាចធ្វើអោយអ្នករអិលដួលផងដែរ។

ការឈឺចាប់នៅខ្នង

ការពាក់ស្បែកជើងកែងចោត គឺធ្វើអោយទំងន់រាងកាយរបស់អ្នកទាំងអស់ សង្កត់ទៅលើខ្នងផ្នែកខាងក្រោយ របស់អ្នក។ ហើយវាអាចបណ្តាលអោយ អ្នកមានការឈឺចាប់នៅត្រង់ខ្នង។ តែទោះជាយ៉ាងណាក៏ដោយ ការដើរ បានត្រឹមត្រូវ, ការធ្វើលំហាត់ប្រាណ និង ការហាត់យូហ្គា អាចជួយបញ្ចៀស និង កំចាត់ចោលនូវបញ្ហាទាំងនេះ។

វាធ្វើអោយជើងរបស់អ្នកឡើងលឿង និង ខូចទ្រង់ទ្រាយ

ការសង្កត់ទំងន់ទៅលើកែងជើង អាចធ្វើអោយពួកវាឡើងរឹង និង ធ្វើអោយមានស្នាមពណ៌លឿងនៅលើស្បែក នៃប្រអប់ជើងរបស់អ្នក។ វាក៏អាច បណ្តាលអោយប្រអប់ជើងរបស់អ្នក ខូចទ្រង់ទ្រាយផងដែរ។ ដើម្បីជៀសវាងនូវ បញ្ហាទាំងនេះ អ្នកអាចធ្វើការម៉ាស្សាវាជាមួយនឹង ប្រេង ឬ ក្រែមអោយបានទៀងទាត់ និង ត្រូវ ថែរក្សា ប្រអប់ជើង អ្នក អោយបានត្រឹមត្រូវ។

គ្រេចជើង

មូលហេតុចំបងនៃការគ្រេចជើងរបស់ស្ត្រីភាគច្រើន បណ្តាលមកពីការពាក់ស្បែកជើងកែងចោតទាំងនេះ ។ វា អាចនឹង កើតមានចំពោះស្ត្រីណាដែល មិនធ្លាប់ពាក់វាពីមុនមក។ អ្នកអាចព្យាយាម ដើរយឺតៗ និង ថ្នមៗនៅពេល អ្នកដើរជាមួយនឹងស្បែកជើងប្រភេទនេះ។ ព្យាយាមជៀសវាងការពាក់ស្បែកជើងកែងចោតនេះ ប្រសិនបើអ្នក បញ្ជាយានជំនិះដោយខ្លួនឯង ។

សូមធ្វើការពាក់វា យូរៗម្តងបានហើយ។ ការពាក់ស្បែកជើងកែងចោតជាប្រចាំ អាចបណ្តាលអោយអ្នកមាន របួសធ្ងន់ធ្ងរ នៅនឹងជើង និង ប្រអប់ជើងនៅថ្ងៃអនាគត។ មានស្ត្រីជាច្រើន ឈ្លក់វង្វេងនឹងការពាក់ស្បែកជើងកែង ចោតទាំងនេះ ទោះបីជាគេដឹងហើយថា ពួកវាអាចធ្វើអោយពួកគេមានការឈឺចាប់ក៏ដោយ។ វាជាគំនិតមួយដែល ស្ត្រីភាគច្រើន តែងគិតថា ការពាក់ស្បែកជើងកែងចោតនេះ អាចបង្ហាញពីឋានៈខ្ពង់ខ្ពស់របស់ពួកគេ ។ តែទោះជា យ៉ាងណាក៏ដោយ ឋានៈទាំងនោះ គឺនឹងគ្មានន័យអ្វីទាំងអស់ នៅពេលដែលអ្នកចាស់ទៅពោរពេញដោយការ ឈឺចាប់នៅត្រង់ជើង និង ចង្កេះ ។

Shoe for lady

អត្ថបទ៖Health

មតិយោបល់