កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១២ យោងតាមគេហទំព័រ allkpop បានចុះបង្ហា្ញញ ឲ្យដឹងថា តារាចម្រៀង Jay Park បានធ្វើសន្និសីទកាសែតមួយស្តីអំពីការធ្វើតន្ត្រី នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៣ ដែលជាការបង្ហាញ ខ្លួនមួយយប់ដ៏អស្ចារ្យ នៅ សាំងហ្គាពួរ។
សមាជិកមកពីក្រុម AOM (Art of Movement) និងអតីតប្រធានក្រុម 2PM ដោយការបង្ហាញខ្លួនលើកនេះនៅទីក្រុង សាំងហ្គាពួរ និងការប្រគុំតន្ត្រីធ្វើនៅ The Butter Factory ដែលជាការបង្ហាញខ្លួនផ្សាយនូវតន្ត្រីនេះ ដែលាមានទ្រង់ទ្រាយតូច ដោយធ្វើឡើងក្នុងរយៈពេលតែ ១ ម៉ោង និង ៣០ នាទីតែប៉ុណ្ណោះ ពោលគឺ ធ្វើនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១២ ។
ចំណែកការធ្វើតន្ត្រីធំគឺធ្វើឡើងនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១២ ពោលគឺថ្ងៃបន្ទាប់ នៅឯ Arts Centre ដោយចាប់បើកទ្វារពីម៉ោង ៧ និង ៣០ នាទីតទៅ ក្នុងនោះតម្លៃសំបុត្រ គឺ ចាប់ពី ១៦៨ ដុល្លារ និង ៩៨ ដុល្លារ។
គួរបញ្ចាក់ផងដែរថា កាលពីខែ មីនា ឆ្នាំ ២០១០ បានធ្វើការអាប់ឡូតនូវ Cover Video នៃ B.oB ក្រោមចំណងជើងថា <Nothin’ on You> នៅលើ Youtube របស់គាត់ ដោយមានអ្នកចុចបង្ហាញរហូតដល់ទៅ 1.5 million ក្នុងរយៈពេល តែមួយថ្ងៃ តែប៉ុណ្ណោះ៕
ខាងក្រោមនេះគឺប្លង់ឆាក និងកន្លែងអង្គុយទស្សនា
មតិយោបល់