កូរ៉េខាង​ជើង​លួច​បាញ់​រ៉ូកែត​បាន​ជោគជ័យ

យោងតាមទីភ្នាក់ងារព័ត៌មាន CNN ដែលបានចុះផ្សាយនៅថ្ងៃនេះ ប្រទេសកូរ៉េខាងជើងបានធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា ប្រទេសកុម្មុយនិស្ដមួយនេះ បានបាញ់បង្ហោះរ៉ូកែតបានជោគជ័យ។

សារព័ត៌មានក្នុងស្រុក បានលើកយកសម្ដីរបស់មន្ត្រីជាន់ខ្ពស់កូរ៉េ ខាងត្បូងថា «ភ្លាមៗបន្ទាប់ពីវា បានបាញ់ចេញនោះ ប្រព័ន្ធរ៉ាដា អាជីស នៅសមុទ្រលឿង បានចាប់យកនូវការបំលាស់ទីនោះ»។ សារព័ត៌មានខាងលើនេះ ក៏បានលើកឡើងដែរថា បន្ទាប់ពី ការបាញ់នោះភ្លាមៗ លោកប្រធានាធីបតីកូរ៉េខាងត្បូង លី ម្យុងបាក់ បានបញ្ជាឲ្យមានការកោះប្រជុំ ផ្នែកមន្ត្រីសន្តិសុខជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹង កូរ៉េខាងជើង។

បានបាញ់នេះ បានហោះកាត់កោះជប៉ុនផងដែរថា ដោយរដ្ឋាភិបាលជប៉ុន បានប្រាប់សារព័ត៌មាន ស៊ីអិនអិន តាមទូរស័ព្ទថា កូរ៉េខាងជើងបានបាញ់ គ្រាប់រ៉ូកែតនៅវេលា ម៉ោង ៩ និង ៤៩ នាទីព្រឹកថ្ងៃពុធ នេះ ម៉ោងនៅ ក្នុងតំបន់ ដោយគ្រាប់រ៉ូកែតនោះ បានហោះកាត់ កោះអូគីណាវ៉ា ដែលជាទឹកដីរបស់ប្រទេស ជប៉ុន៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *