សុគន្ធ ​និសា ​មាន​អ្នក​ធំ​បើក​ហាង​សាច់​គោ​អាំង​ឲ្យ​?

តារាចម្រៀងដែលចូលចិត្តលេងស្តាយ៍ទន់ភ្លន់សុភាពរាបសារ មិនសូវចូលចិត្តនូវភាពឡូយឆាយ សម្តីផ្អែមនិយាយមួយៗ ដែលប្រិយមិត្តគ្រប់គ្នាស្គាលហើយនោះគឺ សុគន្ធ និសា ដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ហើយក៏ទើបនឹងបែកខ្ញែកចែកផ្លូវជាមួយនឹង អ្នកនិពន្ធទំនុកច្រៀង វ័យក្មេង សុខ ជំនោរ ដែលបង្ករឲ្យមានភាពភ្ងាក់ផ្អើលដល់មហាជន កន្លងមក។

តារាចម្រៀង សម្តីមួយៗសុគន្ធ និសា ពេលនេះគេសង្កេតឃើញថា នាងឡូយឆាយជាងមុនណាស់ មិនសូវចូលចិត្តនូវស្តាយ៍ចាស់នោះទេ អាចនិយាយបានថា ឆ្នាំងចាស់ដាំបាយមិនឆ្ងាញ់ដូចឆ្នាំងថ្មីនោះទេ ហើយក៏ទើបតែ ទទួលរងនូវការរិះគន់ពី Fan របស់ខ្លួនយ៉ាងចាស់ដៃ នូវស្តាយ៍ថ្មី របស់នាង ដោយស្លៀកពាក់យេៗ នោះ ដែលមើលទៅខុសឆ្ងាយពីមុន ។ស្របពេលជាមួយនឹងការរិះគន់នេះដែរ នៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់នាង និសា តែងតែសរសេរពីនេះពីនោះពីហាងមួយដែលមានឈ្មោះថា ហាងសាច់គោអាំង ៨ មីនាដោយបានបញ្ជាក់ថា ជាហាង មិត្តភក្តិរបស់នាង ទោះបីជានាងសរសេរថាជាហាងសាច់គោអាំងរបស់មិត្តភក្តិនាងក៏ដោយតែមិនបានធ្វើឲ្យមហាជនជឿទេ បែរជាថានោះជាហាងសាច់គោអាំងរបស់នាងដោយមានអ្នកធំរូបណាម្នាក់បើកឲ្យក៏ថាបានឬមួយមានចំណែកភាគហ៊ុននៅក្នុងហាងនោះក៏ថាបានទើបនាងខិតខំសរសេរពីនេះ ពីនោះ ជាពិសេសនោះគឺរឿងសេវាកម្ម ក្នុងហាង ដែលមិនមានភាពដិតដល់នោះ។

តារាចម្រៀងដែលតម្លៃខ្លួនឡើងឆាកមិនប្រែប្រួលរូបនេះ ទោះបីជាចេញពីផលិតកម្មធំក្នុងស្រុក ហើយមកតោងនឹងផលិតកម្មធំគួរសម ថោន នេះក្តី មិនមានអ្វីបញ្ជាក់ថា នេះ មិនមែនជាងហាងរបស់នាងឡើយ ត្រឹមមិត្តភក្តិ តើហេតុអ្វីក៏នាងខ្វល់អីក៏យ៉ាងនេះ ! គេសង្ឈឹមថា សុគន្ធ និសា និងចេញបកស្រាយឲ្យជ្រះស្រឡះពីមន្ទិលសង្ស័យនេះ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *