ព័ត៌មានសិល្បៈ និងកម្សាន្ត

បែកធ្លាយ​រូប​សា​សា​បង្ហាញ​ដើមទ្រូង​ល្បី​​ពេញ​ហ្វេស​ប៊ុក​​

​តារាចម្រៀង សា​សា ដែល​ជ្រក​ក្នុង​ទ្រនំ​ថោ​ន មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់ដូចជា​មិនសូវ​មាន​យីអ៊ុន​សោះ ពោល​គឺ​ចម្រៀង​របស់​នាង​ចេញ​មួយ​វ៉ុលៗ មិនសូវ​ទទួលបាន​ចំណាប់​អារម្មណ៍​ពី​យុវវ័យ​។​

​ថ្មីៗ​នេះដែរ នៅលើ​ទំព័រ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក គេ​សង្កេតឃើញ រូបថត​សា​សា បង្ហាញ​ដើមទ្រូង​យ៉ាង​មូលក្លំ នៅ កន្លែង​ញុំ​ា​អាហារ​មួយ​កន្លែង ។​រូបថត​នេះ​គិតៗ​ទៅ​ហាក់ដូចជា​នាង​មាន​ចេតនា​ចង់​ដណ្តើម​តំណែង តំណែង​ពី ប៊ុន ផៃ​លីន កុល ដាវី ស៊ឹម ថៃ​ណា និង​តារា​ស្រី​ផ្សេងៗ​។​
https://i1272.photobucket.com/albums/y389/domneng/394132_251104478363933_1582490465_n_zps84b5bcd4.jpg
​បញ្ច្រាស​ពីនេះ​មកវិញ រូបថត​ដែល​បែកធ្លាយ​នៅលើ​ទំព័៍រ ហ្វេ​សប៊ុក​នោះ ត្រូវបាន​គេ​ដឹងថា ជា​រូបថត​ដែល​កែ​ឡើង ពី​កម្មវិធី ហ្វូ​តូសប ដោយ​កាត់​មុខ​មក​ដាក់ និង​កែ​ដើមទ្រូង តែប៉ុណ្ណោះ​។​

​ទង្វើរ​បែប​អនាធិបតេយ្យ​នេះ បាន​ធ្វើឲ្យ​សិល្បៈករ​មួយចំនួន​ទទួលរង ភាព​មិន​សមប្រកប ដោយ​ធ្វើឲ្យ​កេរ្តិ៍ឈ្មោះ ដែល​ខំ​សាង​ជា​យូរណាស់​មកហើយ បែរ​ជា​ដួល​មួយ​ប្រាវ​ដោយសារ​តែ​ជនកំហូច​។​ជាក់ស្តែង នា​ពេលកន្លងមក នាង ឆៃលី ដាឡែន ដែល​ត្រូវ​ជនកំហូច យក​រូបថត​របស់​នា​ង កែ​ឲ្យមាន​លក្ខណៈ​ដើមទ្រូង​ធំៗ​ខណៈ​នាង​សម្តែង​នៅ​ក្រៅ​ស្រុក ក៏​បាន​ធ្វើ​ឲ្យ​តារា​រូប​នេះ​បាត់​ឱកាស​ជាច្រើន​នៅក្នុង​ស្រុក និង​រង​ការវាយប្រហារ​ជាច្រើន​ពី ទស្សនិកជន និង​អ្នកសារព័ត៌មាន​។​

​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​អំពើ​ដ៏​ស្មោគគ្រោក​នេះ កំពុង​ធ្វើ​ឲ្យ​វប្បធម៌​ខ្មែរ ធ្លាក់​ទៅ​រក​ចំណុច​អវិជ្ជមាន កុំ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​តែ​ម្នាក់ ធ្វើឲ្យ​ខ្មែរ​មួយ​នរគរ ធ្លាក់​ទៅ​តាម​អំ​ពើ​ថោក​របស់​អ្នក​ធ្វើ​អ្វី​៕​

មតិយោបល់