ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្លា​ដំ​ប​ង​​មួ​យ​​ក្បា​ល​ ស​ម្លា​ប់​​មេ​​ស្វា​យ​​ក​កូ​ន​​ស្វា​​​ម​ក​​ចិ​ញ្ចឹ​ម​​


យោងតាម​ប្រភព​ព័ត៌មាន​ឯកសារ​សត្វ​ជា​វីដេអូ​មួយ​បានឲ្យដឹងថា សត្វ​ខ្លាដំបង មួយ​ក្បាល​បាន​សម្លាប់​សត្វ​ស្មា មួយ​ក្បាល​ដែល​កំពុង​សន្តោង​កូន​របស់​ខ្លួន​នៅ​កណ្តាល​ព្រៃ ។​វា​ជា​ទំលាប់​ទៅហើយ​ដែល​សត្វ​ធំ​ត្រូវ​ស៊ី និង​មាន​អំនាច​លើ​សត្វ​តូច​។ តែ​នេះ​វា​រឿង​មួយ​ដែល​ខុស​ពី​ធម្មតា ដោយ​ខ្លាដំបង​មួយ​ក្បាល​នេះ សម្លាប់សត្វ​មេ​ស្វា ហើយ​តែ​មិន ស៊ីសាច់​វា​ទៅ​វិញ បែរ​ទៅ​ជា យក​កូន​ស្វា នោះ​មក​ចិញ្ចឹម​ដូច​ជា​កូន​វា​ទៅ​វិញ ហាក់បីដូចជា មេមាន់​បណ្តើរកូន​ទា អីចឹង ។​

​ឯកសារ​វីដេអូ នេះ​បន្ត​ឲ្យដឹងថា ខ្លាដំបង​មួយ​ក្បាល​នេះ ថែរក្សា កូន​ស្វា​មួយ​ក្បាល​នោះ ដោយ​យកចិត្តទុកដាក់​ជាទីបំផុត សូម្បី​តែ​ឆ្កែព្រៃ ក៏​មិន​អាច​ចូល​មក​ជិត​បាន​ដែរ ដោយ​ក្បាល​មួយ​ក្បាល​នោះ លិទ្ធ មុខ​លិទ្ធ មាត់​កូន​ស្វា និង​ដាក់​ក្បែរ​ខ្លួន​ជានិច្ច ដោយ​មិនឲ្យ​ទៅ​ណា​ឆ្ងាយ​ឡើយ ។​យើងពិនិត្យ​ឲ្យជាក់​ស្តែង​សត្វខ្លា​ដំ​បង​​មួយ​ក្បាល​នេះ នៅ​តែ​ឯក​ឯង ដូចនេះ​ហើយ​ខ្លាច ខ្លួ​ន​ឯកា ដូចនេះ​ក៏​រក​គ្នីគ្នា ឬ​ក៏​ធ្វើយ៉ាង​ណា​ឲ្យ​មាន​អ្នក​នៅក្បែរ​ខ្លួន ហេតុ​នេះ​ហើយ​ទើប​សម្លាប់​​មេ​ស្វា​មួយ​ក្បាល​នេះ យក​កូន​គ្នា មក​ចិញ្ចឹម គ្រាន់កំដរ អផ្សុក​។​

​បាន​ឃើញ​ឯកសារ​សត្វ​នេះ​ដែរ យើង​ពិតជា​នឹកឃើញ ដល់​រឿង តា​ហ្សង់ ជាក់​ជា​មិនខានឡើយ ដោយ​តា​ហ្សង់ តែងតែ​នៅ​ជាមួយនឹង​សត្វ ខុសពី មនុស្ស​ធម្មតា ធំធាត់ នៅ​ជាមួយ និង​ស្វា ខ្លា ដំរី ដោយ​សត្វ​ទាំងនោះ​ដូចជា​ឳ​ពុក​ម្តាយ​របស់​គេ​ចឹង ៕

​ទស្សនា វីដេអូ ឯកសារ​ដូចខាងក្រោម​៖

មតិយោបល់