បន្ទាប់ពីវិលវិញពិបរទេស កញ្ញា មាស សុខសោភា បានអះអាងថា ខាងក្រុមហ៊ុនកំពុងពង្រឹងលើរូបនាងដោយនឹងចេញបទចម្រៀង ជាច្រើនសម្រាប់ស៊ីឌី វ៉ុលី ៣២ របស់ផលិតកម្ម ថោន ។
ដូចអ្វីដែលនាងបានអះអាងខាងលើមែន មាស សុខសោភាចេញតែមួយបទ សោះក៏អាចស្តារនូវប្រជាប្រិយភាពរបស់នាង ខណៈដែលចេញទៅសម្តែងនៅក្រៅប្រទេសនោះ។ បទចម្រៀងថ្មី របស់នាងក្រោមចំណងជើងថា “ស្តាប់ Ring Ring Tune បងអូនស្រក់ទឹកភ្នែក” នេះដែរកំពុងតែប្រទាញ់បាននូវប្រជាប្រិយភាពពីសំណាក់គាំទ្ររបស់នាង ជាពិសេសមិត្តយុវវ័យ មានអ្នកខ្លះ បញ្ចូលជា Call Tune និង Ring Tune ។
បទនេះដែរជាបទរបៀបមនោសញ្ជេតនា សម្រាប់អ្នកដែលជួបនូវបញ្ហាស្នេហា ដែលជាការសំរិតសំរាំង ពាក្យពេចន៍រំលេចលើ ថ្នាលតន្ត្រីរបស់ កវីវ័យក្មេង យឹម តាស្រង់ ។
យោងតាមសម្តី លោក យឹម តាស្រង់ ដែលជាកវីឈានមុខរបស់ផលិតកម្ម ថោន បានឲ្យដឹងខណៈដែលលោក បានសរសេរ Wall Post នៅលើគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថា បទ នេះដែរ គឺជាបទ មួយធ្វើឡើង ដើម្បីផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុន ទូរស័ព្ទ Hello ដែលកំពុងចាប់ដៃគូរជាមួយនឹង ក្រុមហ៊ុន ទូរស័ព្ទ Smart ៕
តោះ!ចង់ដឹងថា វាមានអត្ថន័យខូចចិត្តប៉ុណ្ណានោះ ស្តាប់ទាំងអស់គ្នា៖
មតិយោបល់