ស្របពេលដែលទីផ្សារតន្ត្រីស្រុកខ្មែរ កំពុងដើរទៅមុខ និងរងការរិះគន់យ៉ាងចាស់ដៃ ថាអ្នកនេះ យកបទអ្នកនោះ ផលិតកម្មនេះ យកបទប្រទេសនោះ ដែលក្លាយជាប្រធានបទ យ៉ាងក្តៅគគុក និងស្ថិតក្នុងរឿងចម្រូងចម្រាស់របស់មហាជន។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ផលិតកម្ម LD Picture បានចេញមុខក្រឡឺម បង្ហោះលើ Wall Post របស់ខ្លួនកាលពីថ្ងៃទី ១៨ ខែ កញ្ញានេះ ថា “នេះជាបទថ្មីមួយទៀតសំរាប់បងប្អូនប្រជាជាតិខែ្មរដែលច្រៀងដោយលោក សួន ពិសិទ្ធ ផ្ទាល់ក្រោយពីមហាជនចេះរិះគុណអ្នកដែលកូពីបទចម្រៀងពីបរទេសធ្វើអោយ LD មានកំលាំងចិត្តផលិតបទថី្មជាបន្តសំរាប់ប្រជាជាតិខែ្មរដើម្បីកុំអោយជិតខាតមើលងាយទៀតដោយទោះជាដឺងថាធ្វើបទថ្មីខាតក៏ដោយ។ធ្វើអស់លទ្ធភាពប៉ុណ្ណាចប់ប៉ុណ្ណឹង។បើបងប្អូនផ្តល់កំលាំងចិត្តដល់ផលិតកម្ម LD ។សូមបញ្ចាក់បទថ្មីនេះមិនសំរាប់លក់ទេគឺសំរាប់បងប្អូនស្តាប់កំសាន្តដោយមិនគិតលុយ”។
ផលិតកម្ម LD Picture មួយរយៈចុងក្រោយមកនេះ យើងសង្កេតឃើញថា ជោគជ័យខ្លាំងលើ ខ្សែរឿងនានា ជាក់ស្តែងរឿង “អាបពាក់មួកសុវត្ថិភាព” និងមានរឿងជាច្រើនទៀតដែលផលិតកម្ម នេះកំពុងផលិតនោះគឺ “សំណើចអ្នកផ្សងព្រេងទាំង ៤” ។ ដោយឡែកចំពោះបទ “ព្រោះតែស្រលាញ់ទើបបងមិនហានសារភាព ” តាមរយៈបទនេះដែរខាងផលិតកម្ម អួតថា ធ្វើខ្លួនឯង ដែលសរសេរលើ Wall Post ខាងលើ ។ អ្នកដែលជិតស្និទ្ធនៅក្នុងផលិតកម្ម LD និងលោក សួនពិសិដ្ឋ ម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា “បទនេះដែរ លោក សួន ពិសិដ្ឋ បានធ្វើដោយខ្លួនឯង យ៉ាងលំបាក់លំបិន ទើបសម្រេចចេញជារូបរាងវាឡើង” ។
តែទោះជាយ៉ាងណា យើងនៅមិនទាន់អាចទស្សន៍ទាយបានថា ការផលិតបទថ្មី របស់ផលិតកម្ម LD អាចជ្រោងទីផ្សារនាពេលបច្ចុប្បន្ននេះបានដែរឬអត់ ? បើទីផ្សារកូពី រីកដូចផ្សិត ថាកាលមុនទៅពួកជនជាតិភាគតិច មិនដឹងរបៀបកូពី តែឥឡូវ ម៉ែចេះជាងឯងទៅទៀត ។ ចង់ដឹងថា ផលិតកម្ម LD អាចធ្វើបានអត់ បើ បើផលិតកម្មផ្សេងៗកំពុងត្អួញត្អែរគ្មានថ្ងៃស្វាងរឿងនេះដែរ យ៉ាងច្រើន។ធ្វើអស់លទ្ធភាពប៉ុណ្ណាចប់ប៉ុណ្ណឹងដូចគ្នាបាននិយាយឬ?៕
ស្តាប់បទចម្រៀង “ព្រោះតែស្រលាញ់ទើបបងមិនហានសារភាព ” ដូចខាងក្រោមនេះ៖
មតិយោបល់