ព័ត៌មានជាតិ

Google Map មានសម្រាប់ iOS 6 ហើយ

google map

នៅក្នុងប្រព័ន្ធដំណើរការ iOS 6 របស់ក្រុមហ៊ុន Apple បានផ្តល់នូវ Map សម្រាប់ការប្រើប្រាស់ផងដែរ ប៉ុន្តែបែរជាជួបប្រទះនឹងបញ្ហាដ៏ធ្ងន់ធ្ងរទៅវិញ ហើយសម្រាប់ពេលនេះក្រុមហ៊ុន Google បានជួយសង្គ្រោះដោយបង្កើតនូវ Map សម្រាប់ iPhone។ កម្មវិធី Google Map ពេលនេះ គឺមាននៅក្នុង App Store ហើយ ដែលអាចប្រើបានចាប់ពី iPhone 3GS មក។

គួរបញ្ជាក់ផងដែរថា នេះគឺជាការប្រកាសជាផ្លូវការនៅលើគេហទំព័រ Google Blog ដែលក្រុមហ៊ុន Google បានបង្កើតនូវ Map សម្រាប់ដោះស្រាប់បញ្ហានៅលើឧបករណ៍ Apple ហើយជាមួយនឹងកម្មវិធីថ្មីនេះ ប្រសិនបើលោកអ្នកជួបប្រទះនឹង​បញ្ហាណាមួយ សូមបញ្ចូនព័ត៌មានទៅក្រុមហ៊ុន Google ៕

មតិយោបល់