បញ្ហាផ្លូវចិត្ដមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ គឺរមែងមានគ្រប់សម័យកាលទាំងអស់តាំងពីសម័យមុន បច្ចុប្បន្ន និងទៅអនាគតក៏បញ្ហាផ្លូវចិត្ដនៅតែកើតមានឡើងដែរ។ បញ្ហាផ្លូវចិត្ដដែលកើតមានបណ្ដាលមកពីកត្ដាមួយចំនួនដូចជាវប្បធម៌ បច្ចេកវិទ្យា ការអប់រំ សង្គមជាដើម។
ជាការពិតក្នុងពេលដែលពួកគេមាន បញ្ហាផ្លូវចិត្ដ ឬ ជម្ងឺផ្លូវចិត្ដនោះ នឹងបណ្ដាល ឱ្យមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង គ្រួសារ និងសង្គម។
ផលប៉ះពាល់ចំពោះយុវវ័យមានពីរ ដំណាក់កាល គឺរយៈពេលខ្លី និងរយៈ ពេលវែង។ ក្នុង រយៈពេលខ្លី បញ្ហាផ្លូវ ចិត្ដធ្វើឱ្យយុវជនបាត់បង់ឱ កាសក្នុង ការក្រេបយកចំណេះវិជ្ជា និងខាតពេលវេលា ធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ ករណី ខ្លះបញ្ហាផ្លូវចិត្ដធ្វើ ឱ្យយុវជនប្រើប្រាស់គ្រឿងញៀនគំហុកពេកបណ្ដាលឱ្យបាត់បង់ ជីវិត ដោយសារ គាំងបេះដូង ដោយការពុលគ្រឿងញៀនខ្លាំងពេកជាដើម។
ឯការប៉ះពាល់យូរអង្វែងវិញ គឺអាចធ្វើឱ្យបាត់បង់អនាគត និងបាត់បង់អស់បំណងដែលចង់ធ្វើ។ ករណីអ្នកមានបញ្ហាផ្លូវចិត្ដ ហើយប្រើស្រា និងគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពកើតជាជម្ងឺផ្សេងៗ ដូចជារលាកក្រពះពោះវៀន ក្រិនថ្លើមជាដើម។ ម្យ៉ាង ទៀតក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ហើយក៏វិវឌ្ឍន៍ទៅដល់ជម្ងឺផ្លូវចិត្ដរ៉ាំរ៉ៃមួយជីវិត។
យុវវ័យដែលមានបញ្ហាផ្លូវចិត្ដខ្លួនឯងផ្ទាល់ គួរមានផែនការប្រតិបត្ដិយ៉ាងត្រឹមត្រូវ និងស្វែងយល់ឱ្យបានច្បាស់អំពីមូលហេតុ និងផលប៉ះពាល់ដែលបណ្ដាលឱ្យមានបញ្ហាផ្លូវចិត្ដ។ យុវវ័យមិនគួរជ្រើសរើសដំណោះស្រាយទាំងឡាយណាដែលនាំឱ្យមានផលប៉ះពាល់ ឬផ្ដល់នូវគុណវិបត្ដិសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ។ គួរទៅពិគ្រោះយោបល់ជាមួយនឹងអ្នកឯកទេសជំនាញផ្លូវចិត្ដ ដើម្បីស្វែងរកដំណោះស្រាយ និងព្យាបាល បញ្ហាផ្លូវចិត្ដ៕
ប្រភព៖healthcambodia
មតិយោបល់