តារាសម្តែង James Franco បានបង្ហាញទឹកចិត្តឲ្យដឹងថាលោកនឹងជួយ ដោយមិនដាក់ភ្នែកលើតារាសម្តែង Lindsay Lohan ខណៈដែលនាងកំពុងជួបនូវបញ្ហាផ្ទាល់ខ្លួនក្នុងឆ្នាំនេះ។

តួប្រុសក្នុងរឿង The Spider-Man និង តារាចម្រៀង Lindsay Lohanនៅពេលថ្មីៗមកនេះបានចេញមុខមាត់រួមគ្នាក្នុងការផ្សព្វផ្សាយវីដេអូបទចម្រៀង ‘Blue’ដែលយកពីអាលប៊ុមដែលទើបតែបញ្ចប់រស់ក្រុមតន្ត្រី Rock REM ។
Lindsay Lohan និងតារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះជួបគ្នាខណៈដែលថតវីដេ ដែលជាកុននិងការដឹកនាំសម្តែងរបស់ James Franco កាលពីខែ កុម្ភៈ ឆ្នាំ ២០១១ ។
ក្នុងបទសម្ភាសជាមួយនឹង MTV James Franco បានបកស្រាយឲ្យដឹងថា គាត់និង តារាសម្តែងស្រី Liz & Dick យើងគ្រាន់តែជាមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះ។តារាប្រុសរូបនេះបានបន្តទៀតថា Lindsay Lohan និងខ្ញុំមានទំនាក់ទំនងនៅពេលដែលថតវីដេអូឲ្យខ្ញុំ គាត់បាននិយាយទៀតថា គាត់ក៏បានសរសេរកំណាព្យ អំពីសណ្ណាគារ Chateau Marmont ដែលកំណាព្យ មួយ ឬ ពីរដែលជាប់ទាក់ទងនិង តារាសម្តែងស្រីរូបនេះ អំពីពេលវេលាដែលបានស្គាល់គ្នា។បន្ទាប់មកទៀតទំនាក់ទំនងរបស់យើងទាំងពីរកាន់តែជីតស្និទ្ធ ហើយនាងតែងតែលើកយកបញ្ហាដែលនាងជួបប្រទះមកធ្វើជាប្រធានបទក្នុង ការសន្ទនា ខ្ញុំក៏តែងតែជួយ លើកទឹកចិត្ត និងរកវិធីដោះស្រាយជូននាងតែប៉ុណ្ណោះ មិនមែនអ្វីក្រៅពីមិត្តនោះទេ។

គួរបញ្ជាក់ផងដែរថា តារាសម្តែងវ័យ ២៦ ឆ្នាំ រូបនេះ នៅពេលថ្មីនេះបានជួបនូវបញ្ហាពីរគឺ ត្រូវបានគេចាប់ខ្លួនពីបទប្រើអំពើហិង្សា និងការបើកបរមិនប្រយ័ត្នប្រយែង៕
ទស្សនាវិដេអូ ‘Blue’ ដូចខាងក្រោម៖
មតិយោបល់